សម្តេចប៉ាបនឹងថ្វាយអភិបូជា ហើយទទួលទានអាហារថ្ងៃត្រង់ជាមួយជនក្រីក្រនា ថ្ងៃទី១៧ ខែសីហា

នៅថ្ងៃអាទិត្យទី១៧ ខែសីហា សម្តេចប៉ាបឡេអូទី១៤ គ្រោងនឹងយាងរៀបចំពិធីថ្វាយអភិបូជា នៅអាល់បាណូ( Albano) ជាមួយអ្នកក្រីក្រដែលត្រូវបានជួយដោយភូមិភាគ។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា សម្តេចប៉ាបឡេអូនឹងយាងទៅ ទីសក្ការៈបូជា Santa Maria della Rotonda នៅក្នុងទីក្រុងតូចមួយនៅភ្នំ Alban ជិតកន្លែងវិសមកាល ខាស្តែល ហ្គានដូលហ្វូ (Castel Gandolfo ) ។
សេចក្តីថ្លែងការណ៍បាននិយាយថា បុគ្គលិកនៃការិយាល័យភូមិភាគការីតាស នឹងចូលរួមពិធីថ្វាយអភិបូជា ដែលគ្រោងនឹងធ្វើឡើងនៅម៉ោង ៩ និង ៣០ ព្រឹក ហើយនៅថ្ងៃត្រង់ទ្រង់នឹងយាងសួរសុខទុក្ខបងប្អូនអ្នកក្រីក្រនិងទទួលទានអាហារថ្ងៃត្រង់ជាមួយជាមួយពូកគេ។
លោក វាំងសេនហ្សូ វីវា (Vincenzo Viva ) អភិបាលនៃព្រះសហគមន៍កាតូលិក អាល់បាណូ បាននិយាយថា យើងពោរពេញដោយភាពរីករាយក្នុងការវិលត្រឡប់របស់សម្តេចប៉ាប មកទៅកាន់ អាលបាណូ។
លោកបានបន្តទៀតថា ហើយអ្វីដែលរិតតែអំណរសប្បាយទៅទៀតនោះ គឺទ្រង់នឹងយាងចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយអ្នកក្រីក្រដែលយើងយកចិត្តទុកដាក់ក្នុងដួងចិត្តរបស់យើង៕
Daily Program
