រូបភាពវីដេអូដែលគេផ្សព្វផ្សាយបង្ហាញថា ស្ថានភាពចំណាប់ខ្មាំងនៅហ្គាហ្សាគឺធ្ងន់ធ្ងរ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីដោះស្រាយបញ្ហាចំណាប់ខ្មាំងដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបបន្ទាប់ពីការចេញផ្សាយវីដេអូ ដោយកងជីវពលប៉ាឡេស្ទីនដែលបង្ហាញពីទារុនភាពរបស់ចំណាប់ខ្មាំងដែលកំពុងតែរស់ដោយការអត់ឃ្លាន។

វីដេអូដែលគេផ្សព្វផ្សាយនេះបានបង្ហាញនូវរូបរាងដ៏ស្គមស្គាំងរបស់ចំណាប់ខ្មាំងជនជាតិអ៊ីសា្រអែលពីររូបដែលនៅតែបន្តឃុំឃាំងដោយក្រុមហាម៉ាស។

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ហ្វាហាន់ ហាក ( Farhan Haq) បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនតូនីញ៉ូ ហ្គោតេរ៉េសមានភាពតក់ស្លុតជាខ្លាំង ចំពោះវីដេអូដែលបានចេញផ្សាយដោយក្រុមហាម៉ាស ដោយបង្ហាញពីចំណាប់ខ្មាំងអ៊ីស្រាអែលនៅក្នុងដៃរបស់ក្រុមអ៊ិស្លាមនិយម។

កាកបាទក្រហមអន្តរជាតិក៏បានសម្តែងការខឹងសម្បារផងដែរ ដោយអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់នៅក្នុងហ្គាហ្សាជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងជំរុញឱ្យជៀសវាង "គ្រប់ទម្រង់នៃការបង្ហាញមុខជាសាធារណៈដែលធ្វើឱ្យមនុស្សអាម៉ាស់មុខបាត់បង់សេរីភាពរបស់ពួកគេ"។

ក្រុមជីហាតអ៊ីស្លាមដែលជាក្រុមប្រដាប់អាវុធនៅហ្គាហ្សាស្ទ្រីបគឺបានបង្ហាញ មុខ យុវជនអ៊ីស្រាអែល វ័យ ២២ ឆ្នាំ រុំ ប្រាស្លាវស្គី (Rom Braslavski ) ដែលស្គមស្គាំងខ្លាំង និងស្លេកស្លាំង ។ គាត់យំនៅពេលគាត់និយាយថាគាត់មិនអាចឈរបានទៀតទេដោយសារតែភាពទន់ខ្សោយហើយគាត់ស្ទើរតែមិនបរិភោគអ្វីទាំងអស់។ គាត់និយាយថា "អ្នកត្រូវតែបញ្ឈប់អ្វីដែលអ្នកកំពុងធ្វើនៅទីនេះ" ។

ចំណាប់ខ្មាំងម្នាក់ទៀត គឺ អ៊ីវយ៉ាតា ដេវីដ (Evyatar David ) អាយុ ២៤​ឆ្នាំ។ គាត់​ក៏​ស្លេកស្លាំង​ខ្លាំង ហើយ​ហាក់​ដូច​ជា​នៅ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី។

ក្រុ      ម ហាម៉ាស បាន​អះអាង​ថា អ្នក​ទោស “ស៊ី​អ្វី​ដែល​អ្នក​ប្រយុទ្ធ​របស់​យើង និង​ប្រជាជន​របស់​យើង​បរិភោគ”៕

Daily Program

Livesteam thumbnail