ជំនួបដែលរៀបចំធ្វើឡើងដោយបិទទ្វារកាលពីសប្តាហ៍មុន បានប្រមូលផ្តុំអ្នកតំណាងនៃប្រជាជាតិចំនួន ១៧ តាំងពីមហាអំណាចសេដ្ឋកិច្ចធំៗរបស់ពិភពលោក រហូតដល់រដ្ឋដែលទទួលរងឥទ្ធិពលខ្លាំងបំផុតពីការប្រែប្រួលអាកាសធាតុ មានដូចជាអ្នកតំណាងតំបន់នៃសហភាពអឺរ៉ុប សហភាពអាហ្វ្រិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។