ហេតុផលនៃការដាច់ចរន្តអគ្គិសនីនៅប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ស្ថិតនៅជាអាថ៌កំបាំង

បន្ទាប់ពីការដាច់ចរន្តអគ្គិសនីដែលមិនធ្លាប់មាន ដែលបានធ្វើឲ្យអាក់ដំណើរការជ្រោយអ៊ីបេរីក រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃទី២៨ ខែមេសា ប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ បានស្តារឡើងអគ្គិសនីមានឡើងវិញស្ទើរតែទាំងស្រុងនៅព្រឹកថ្ងៃបន្ទាប់។ យ៉ាងណាក៏ដោយ ប្រភពនៃការដាច់អគ្គិសនីទ្រង់ទ្រាយធំនេះ ស្ថិតនៅមិនដឹងនៅឡើយ។
អាជ្ញាធរបានស្វាគមន៍ភាពមានសណ្តាប់ធ្នាប់របស់ប្រជាជន និងក្រុមការងារស្តារអគ្គិសនីឡើងវិញ នៅខណៈដែលវិបាកនៃការដាច់ភ្លើងនេះរាលដាលរហូតដល់កោះហ្គ្រូអេនឡេន។
អគ្គិសនីត្រូវបានស្តារឡើងវិញស្ទើរតែទាំងស្រុងនៅប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ កាលពីថ្ងៃទី២៩ ខែមេសា ពេលព្រឹក ហើយស្ថានភាពអាចឲ្យវិលត្រឡប់មកវិញជាបន្តបន្ទាប់នូវជីវិតធម្មតា នៅក្នុងប្រទេសទាំងពីរ ដែលបានរងការដាច់អគ្គីសនីដ៏ខ្លាំងដែលមានរយៈពេលពី ១០ម៉ោង ទៅ ២០ម៉ោង អាស្រ័យតាមតំបន់។
នៅលើបណ្តាញសង្គម X លោកប៉េដ្រូ សង់ជេរ នាយករដ្ឋមន្រ្តីពីគណបក្សសង្គមនិយមអេស្ប៉ាញ បានអបអរសាទថា បន្ទាប់ពី ១ រាត្រី ដ៏តានតឹង យើងបានជោគជ័យក្នុងការស្តារអគ្គីសនីឡើងវិញ បាន 99,95% ។ លោកក៏បានស្វាគមន៍ជាថ្មីម្តងទៀតចំពោះជនរួមជាតិសម្រាប់ទំនួលខុសត្រូវ និងភាពជាពលរដ្ឋល្អរបស់ពួកគេ។
ចំណែកអាជ្ញាធរអគ្គិសនីព័រទុយហ្គាល់ REN បានអះអាងនៅថ្ងៃបន្ទាប់ថា បណ្តាញអគ្គីសនីរបស់ប្រទេសមានស្ថិរភាពពេញលេញឡើងវិញ និងអតិថិជនព័រទុយហ្គាល់ ៦,៤លាននាក់ ត្រូវបានផ្គត់ផ្គង់អគ្គិសនីឡើងវិញដែរ។
ការដាច់អគ្គីសនីទ្រង់ទ្រាយធំនេះកើតមានឡើងនៅប្រមាណ ម៉ោង ១២ កន្លះ យប់ និងបានហុចផលវិបាករហូតទៅដល់កោះហ្គ្រូអេនឡេន ដែលមួយផ្នែកត្រូវបានកាត់ផ្តាច់ដែររាល់គ្រប់មធ្យោបាយទំនាក់ទំនងមាន ទូរសព្ទ ការផ្ញើសារ និងអ៊ីនធឺណិត ដោយសារមួយផ្នែកនេះត្រូវបានចាត់ចែងចេញពីប្រទេសអេស្ប៉ាញ។ ប្រភពនៃការដាច់អគ្គិសនីមិនត្រូវបានដឹងទេក្រោយមួយថ្ងៃមក។ អាជ្ញាធរបានបញ្ជាក់ជាច្រើនដងថា រាល់សមតិកម្មទាំងអស់នឹងលើកយកមកសិក្សា។
នៅល្ងាចថ្ងៃចន្ទ ទី២៨ មេសា នាយកនៃប្រតិបត្តិករនៃអ្នកគ្រប់គ្រងបណ្តាញអគ្គីសនីអេស្ប៉ាញ (REE) លោកអឺឌូអាកដូ ប្រ៊ីយ៉េតូ បានចាប់ផ្តើមបញ្ចេញមុននូវការពន្យល់ខ្លះ និងលើកឡើងថា ចលនាមិននឹងនរដ៏ខ្លាំងនៃលំហូរថាមពល ដែលត្រូវបាននាំមកដោយការបាត់បង់ផលិតកម្អគ្គិសនីដ៏ធំ កើតមានឡើង។ លោកបន្ថែមថា ការបាត់បង់ផលិតកម្អគ្គិសនីដ៏ធំបានឆ្លងរាលដាល បង្កឲ្យមានវិបត្តិ ហើយតាមរយៈនេះ ប្រព័ន្អគ្គិសនីដែលត្រូវទាញយក និងត្រូវទាក់ទងនៅក្នុងសហគមន៍អឺរ៉ុបទាំងមូលត្រូវកាត់ផ្តាច់ពីប្រព័ន្ធអគ្គិសនីនៃជ្រោយអេស្ប៉ាញពីប្រព័ន្ធសហគមន៍អឺរ៉ុប។ លោកបានបញ្ជាក់ថា ជាវិបាក ការកាត់ផ្តាច់នេះ បានបង្កជាការរលត់នៃបណ្តាញអគ្គិសនីអេស្ប៉ាញ និងព័រទុយហ្គាល់បន្តបន្ទាប់គ្នា។
លោកប៉េដ្រូ សង់ជេ បានសង្កត់ធ្ងន់ថា គ្មានសមតិកម្មណាមួយត្រូវបានច្រានចោលនោះទេ។ លោកបន្តថា វាមិនដែលមានការរលត់បណ្តាញអគ្គិសនីអេស្ប៉ាញបែបនេះទេ។ លោកបញ្ជាក់ថា អគ្គីសនី ១៥ ជីហ្គាវ៉ាត់ ភ្លាមៗ ស្រាប់តែបាត់បង់នៅលើបណ្តាញអេស្ប៉ាញ ក្នុងរយៈពេល ៥វិនាទី។
នៅតាមដងផ្លូវ នៃទីក្រុងអេស្ប៉ាញ ចរន្តអគ្គិសនីបានវិលត្រឡប់មកវិញក្រោយមួយថ្ងៃ ដោយនាំមកនូវការទះដៃ និងសម្រែកស្រែកអរសប្បាយរបស់ប្រជាជន បន្ទាប់ពីរយៈពេល មួយថ្ងៃ នៃការគ្មានអគ្គិសនី ព្រមទាំងបណ្តាញអ៊ីនធើណិត និងទូរសព្ទក៏ត្រូវកាត់ផ្តាច់ផងដែរ។
Daily Program
