ព្រះបន្ទូលថ្ងៃនេះទាក់ទងនិងជីវិតរបស់យើងបច្ចុប្បន្ន និងជីវិតខាងមុខរបស់យើង ប្រហែលបងប្អូនអាចមានសំណួរ ជួនកាលយើងមានកិច្ចការដែលយើងត្រូវតែធ្វើប្រចាំថ្ងៃដូចជាការចិញ្ចឹមកូន ការធ្វើម្ហូបអាហារ ការចេញទៅរកស៊ី ជួនកាលយើងសួរថាហេតុអ្វីខ្ញុំត្រូវតែធ្វើ? បើមិនធ្វើបានទេ? កិច្ចការដែលយើងធ្វើជាប្រចាំជួនកាលយើងភ្លេចគោលដៅ ជួនកាលយើងភ្លេចថាកិច្ចការយើងកំពុងធ្វើហ្នឹងធើ្វដើម្បីអ្វី? មានគោលបំណងអ្វី?