ក្រោយការប្រឡងដែលបានបញ្ចប់ទៅកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ នឹងចេញសម្រា ប់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី៣០ ខែតុលា និងបណ្តាខេត្តផ្សេងៗ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។