បងប្អូនជាទីគោរពអត្ថបទព្រះគម្ពីរថ្ងៃនេះលោកម៉ាថាយ (១៥,២១-២៨) រៀបរាប់ពីព្រះយេស៊ូ និងស្រ្តី សាសន៍កាណា ស្រ្តីនោះស្គាល់ច្បាស់ព្រះយេស៊ូគឺជា ព្រះសង្គ្រោះ។ ដូច្នេះហើយនាងបានទូលព្រះអង្គថា «ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវខ្មោចចូលបណ្ដាលអោយវេទនាខ្លាំងណាស់»។ ដំបូងព្រះយេស៊ូមិនសព្វព្រះហឫទ័យជួយកូនស្រីនាងឡើយ ប៉ុន្តែក្រុមសាវ័កចូលមកហើយទូលព្រះអង្គថា “សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រេកអង្វរពីក្រោយយើង” ត្រង់នេះលោក ម៉ាថាយបង្ហាញគោលដៅបេសកកម្មរបស់ព្រះអង្គ។