មេដឹកនាំគ្រីស្តសាសនានៃនិកាយផ្សេងៗគ្នាចូលរួមជាមួយសម្តេចប៉ាប ហ្វ្រង់ស៊ីស នៅល្ងាចថ្ងៃសុក្រសប្តាហ៍មុន នៅទីលានមរណៈបុគ្គលនៅបុរីវ៉ាទីកង់ ដើម្បីប្រារព្ធពិធីរួមគ្នាជាមួយអ្នកមានជំនឿលើព្រះគ្រីស្តរាប់ពាន់នាក់មកពីជុំវិញពិភពលោក ប្រារព្ធខួបនៃក្រុមប្រឹក្សាបុរីវ៉ាទីកង់ទីពីរ ដែលជាការចាប់ផ្តើមនៃយុគសម័យថ្មីនៃសាសនា។