បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់ថ្ងៃនេះជាថ្ងៃចន្ទបន្ទាប់បុណ្យចម្លង អត្ថបទព្រះគម្ពីរសន្តម៉ាថាយយើងបានឃើញស្រ្តីៗបាននាំគ្នាទៅផ្នូរ ហើយទេវទូតបានប្រាប់ពួកនាងថា ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញហើយ។ ដូច្នេះស្រ្តីៗទាំងអស់នោះត្រេកអរសប្បាយមែនទែន ហើយរត់ទៅវិញដើម្បីផ្តល់ដំណឹងនេះដល់ក្រុមសាវ័កអំពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។