កប៉ាល់ Doulos Hop សញ្ជាតិ Malta មានបណ្តោយ ៨៥,២០ម៉ែត្រ ទទឹង ១៦,៥២ម៉ែត្រ ជម្រៅទឹក ៣,៨ម៉ែត្រ មកពីប្រទេស Malaysia ចូលមកសំចតនៅកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ នៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ កប៉ាល Doulos Hop មាននាវិកសរុបចំនួន ៩៧នាក់ ស្រី ៥៤នាក់ មាន ៣៧សញ្ជាតិ។