លោកបូជាចារ្យហ្វ្រង់ស្វ័រ ប៉ុងសូដ៍ (François Ponchaud) ជាសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីសប្រទេសបារាំង (MEP) ដែលបានបម្រើព្រះសហគមន៍កាតូលិកនៅកម្ពុជាអស់រយៈពេល៥៦ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅល័រីស (Louris) ដែលជាផ្ទះចូលនិវត្តន៍របស់ក្រុមសាសនទូត MEP ជាកន្លែងដែលលោករស់នៅចាប់តាំងពីឆ្នាំ២០២១ ក្រោយពីត្រឡប់ទៅប្រទេសបារាំងវិញ។