សម្តេចប៉ាបឡេអូតែងតាំងអភិបាលឧបត្ថម្ភកសម្រាប់អគ្គភូមិភាគរ៉ូមថ្មី៤រូប
សម្តេចប៉ាបឡេអូទី១៤បានតែងតាំងលោកអភិបាលឧបត្ថម្ភកថ្មីចំនួន៤ រូបសម្រាប់បម្រើព្រះសហគមន៍នៃអគ្គភូមិភាពរ៉ូម។
វ៉ាទីកង់ញូវបានរាយការណ៍ថា អភិបាលឧបត្ថម្ភកទាំងបួនរូបគឺសុទ្ធសឹងតែជាបុព្វជិតនៅក្នុងអគ្គភូមិភាគនេះផ្ទាល់។
ទី១ គឺលោកអភិបាល ស្តេហ្វាណូ ស្ប៉ារ៉ាប៉ានី (Stefano Sparapani) កើតនៅទីក្រុងរ៉ូមនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ១៩៥៦។ លោកបានសិក្សាទស្សនវិជ្ជា និងសញ្ញាបត្រអនុបណ្ឌិតផ្នែកទេវវិទ្យាសីលធម៌ ហើយលោក ត្រូវបានតែងតាំងជាបូជាចារ្យសម្រាប់ភូមិភាគរ៉ូមនៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ១៩៩១។
ទី២ គឺលោកអភិបាល អាឡេសាន់ដ្រូ ហ្សេណូប៊ី (Alessandro Zenobbi )កើតនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ១៩៦៩ នៅទីក្រុងរ៉ូម។ លោកបាន ត្រូវបានតែងតាំងជាបូជាចារ្យសម្រាប់ភូមិភាគរ៉ូមនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ១៩៩៦។
ទី៣ គឺលោកអភិបាល អង់ដ្រេ ខាឡេវេល (Andrea Carlevale) កើតនៅទីក្រុងរ៉ូមនៅថ្ងៃទី៨ ខែមេសា ឆ្នាំ ១៩៧១ និងក្លាយជាបូជាចារ្យសម្រាប់ភូមិភាគរ៉ូមនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៩៨។
ទី៤ គឺលោកអភិបាល ម៉ាកូ វ៉ាលេនទី កើតនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩៦១ នៅ ភាគខាងជើងនៃទីក្រុងរ៉ូម លោកបានទទួលសញ្ញាបត្រផ្នែកប្រវត្តិសាស្ត្រសិល្បៈពីមហាវិទ្យាល័យអក្សរសាស្ត្រនៅ La Sapienza ដែលជាសាកលវិទ្យាល័យស្រាវជ្រាវសាធារណៈមួយនៅទីក្រុងរ៉ូម។ លោកត្រូវបានតែងតាំងជាបូជាចារ្យសម្រាប់ភូមិភាគរ៉ូមនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៨៦៕