FABC ចាប់ផ្តើមរៀបចំ សៀវភៅសេចក្តីព្រាងណែនាំខាងគង្វាលកិច្ច​លក្ខណៈស៊ីណូដាលសម្រាប់ទ្វីបអាស៊ី

កាលពីថ្ងៃទី ២៥ ខែកក្កដា នៅក្នុងអំឡុងពេលនៃមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា លោកអភិបាល និងប្រតិភូទាំងអស់បានឈានចេញពីការពិចារណាផ្នែកទ្រឹស្តីព្រះប្រជាគម្ពីរ ទៅកាន់សកម្មភាពជាក់ស្តែង ដោយបានចាប់ផ្តើមរៀបចំសេចក្តីព្រាងសៀវភៅណែនាំសម្រាប់​ស៊ីណូដាលនៅអាស៊ី (Vademecum for Synodality in Asia) ដែលជាសៀវភៅនិយាយអំពី​គង្វាលកិច្ច សម្រាប់ការណែនាំដល់ភូមិភាគនានានៅទូទាំងទ្វីប ក្នុងការអនុវត្តលក្ខណៈស៊ីណូដាលទៅតាមបរិបទមូលដ្ឋានរបស់ខ្លួន។

ដោយផ្អែកលើការជួបជុំ​រិះគិត​នាពេល​មុនៗពីមន្ត្រីស៊ីណូដាលនៃបុរីវ៉ាទីកង់ មហាសន្និបាតបានបង្វែរការយកចិត្តទុកដាក់ទៅលើការបង្កើតលទ្ធផលស្នូលពីរគឺ៖ សារលិខិតចុងក្រោយជូនចំពោះប្រជារាស្ត្ររបស់ព្រះជាម្ចាស់នៅអាស៊ី និងសៀវភៅណែនាំ (Vademecum) ដើម្បីលើកកម្ពស់ព្រះសហគមន៍ឱ្យកាន់តែមានលក្ខណៈស៊ីណូដាល មានស្មារតីបេសកកម្ម និងប្រកបដោយសេចក្តីមេត្តាករុណា។

ឆ្លងតាម​កិច្ច​ពិភាក្សា និង​សំណាក់ធម៌​ ការពិចារណាផ្ទាល់ខ្លួន និងការសន្ទនាតាមតុពិភាក្សា  ប្រតិភូទាំងឡាយត្រូវបានអញ្ជើញឱ្យកំណត់នូវប្រធានបទសំខាន់ៗជាអាទិភាព និងអនុសាសន៍ជាក់ស្តែង ដើម្បីរៀបចំបញ្ចូលទៅក្នុងសៀវភៅដៃសម្រាប់លោកអភិបាលនៅអាស៊ី។

គណៈកម្មការរៀបចំបានសង្កត់ធ្ងន់ថា សៀវភៅណែនាំ (Vademecum) នេះ មិនមែនបង្កើតឡើងជាអត្ថបទទ្រឹស្តី ឬជាបទបញ្ជាតឹងរ៉ឹងសម្រាប់​អនុវត្ត​ដូចគ្នាបេះបិទសម្រាប់ទាំងអស់គ្នានោះទេ។ ផ្ទុយទៅវិញ វាមានគោលបំណងផ្តល់នូវវិធីសាស្ត្រជាក់ស្តែងដែលអាចបត់បែនបាន ដោយគោរពទៅតាមទិដ្ឋភាពជាក់ស្តែងខាងវប្បធម៌ និងគង្វាលកិច្ច​របស់ភូមិភាគនីមួយៗនៅអាស៊ី។

លោកអគ្គអភិបាល ប៊ីចយ អិន គ្រូស (Bejoy N. D'Cruze) ប្រធានអង្គប្រជុំ បានរំលឹកប្រតិភូទាំងឡាយថា ការអនុវត្តរចនាសម្ព័ន្ធពិតប្រាកដត្រូវតែហូរចេញពីការប្រែចិត្តគំនិតផ្ទាល់ខ្លួន ដោយអនុញ្ញាតឱ្យការរួបរួម និងសុខដុមរមនា  ដែលដឹកនាំដោយព្រះវិញ្ញាណដ៏វិសុទ្ធ ស្តែងចេញឱ្យឃើញនៅក្នុងជីវិតប្រចាំថ្ងៃរបស់ព្រះសហគមន៍។

ដំណើរការរៀបចំសេចក្តីព្រាងនេះបានគូសបញ្ជាក់ថា លក្ខណៈស៊ីណូដាលមិនមែនជាការបង្កើតឯកសាររដ្ឋបាលនោះទេ ប៉ុន្តែជាការរួមគ្នាស្តាប់ព្រះវិញ្ញាណដ៏វិសុទ្ធ និងការបម្លែងការពិចារណាត្រិះរិះខាងផ្លូវវិញ្ញាណ ឱ្យទៅជាជីវិតប្រចាំថ្ងៃ និងបេសកកម្មរបស់ព្រះសហគមន៍នៅអាស៊ី៕

 

 

Daily Program

Livesteam thumbnail