អភិបាលនៃព្រះសហគមន៍កាតូលិកអាស៊ីអំពាវនាវឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ា

សហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) ព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកើតឡើងវិញនៅមជ្ឈិមបូព៌ា ដោយព្រមានថា វដ្តនៃការទម្លាក់គ្រាប់បែក និងការសងសឹកដែលកំពុងបន្តអាចនាំឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ និងសេដ្ឋកិច្ច។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី ៣ខែមីនា គណៈកម្មាធិការកណ្តាល នៃសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី បានគូសបញ្ជាក់ពីតម្រូវការបន្ទាន់នូវ ការសន្ទនា និងការទូត ហើយបានអំពាវនាវរបស់សម្តេចប៉ាបឡេអូទី១៤ ដែលបានមានបន្ទូលថា សន្តិភាពមិនអាចកសាងឡើងតាមរយៈការគំរាមកំហែង ឬអាវុធ បានទេ។

សេចក្តីថ្លែងការណ៍នេះបានសរសេរថា ស្ថិរភាពមិនអាចកើតចេញពីការភ័យខ្លាចបានទេ ហើយយុត្តិធម៌ក៏មិនអាចធានាបានតាមរយៈអំពើហិង្សាដែរ។ មានតែការសន្ទនាដោយស្មោះត្រង់ មានទំនួលខុសត្រូវ និងប្រកបដោយចីរភាពប៉ុណ្ណោះដែលអាចបើកផ្លូវឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។

សហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី ក៏បានគូសបញ្ជាក់ពីភាពងាយរងគ្រោះជាពិសេសរបស់ជនក្រីក្រ ជនភៀសខ្លួន កុមារ និងមនុស្សជំនាន់ក្រោយ ដោយសង្កត់ធ្ងន់ថាសង្គ្រាមប៉ះពាល់ដល់អ្នកដែលកំពុងរងទុក្ខវេទនារួចទៅហើយ។

ក្រុមលោកអភិបាលក៏បានអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអរិភាព និងជំរុញឱ្យគ្រប់ភាគីទាំងអស់អនុវត្តការទទួលខុសត្រូវខាងសីលធម៌ និងបញ្ជៀសការបង្កើនកំដៅបន្ថែមទៀត៕

 

 

Daily Program

Livesteam thumbnail