សម្តេចប៉ាបឡេអូប្រទានពរដល់ពលរដ្ឋនៅអាស៊ីបូព៌ាដែលរីករាយឆ្នាំថ្មី

សម្តេចប៉ាបឡេអូទី១៤ បានផ្ញើសារអបអរបុណ្យចូលឆ្នាំថ្មីរបស់មនុស្សរាប់ពាន់លាននាក់នៅអាស៊ីបូព៌ា និង តំបន់ផ្សេងៗទៀតនៃពិភពលោក ដែលកំពុងតែរីករាយនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ពួកគេ។

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យទី​១៥ សម្តេចប៉ាបឡេអូបានកត់សម្គាល់ថា ប្រជាពលរដ្ឋរាប់ពាន់លាននាក់នៅអាស៊ីបូព៌ា និងតំបន់ផ្សេងទៀតនៃពិភពលោកកំពុង អបអរសាទរបុណ្យចូលឆ្នាំថ្មី  ហើយទ្រង់ក៏បានចែករំលែកក្តីសង្ឃឹមរបស់ទ្រង់ពាក់ព័ន្ធនឹងក្តីសប្បាយរីករាយនានា ហើយក៏មិនភ្លេចលើកទឹកចិត្ត ឲ្យពួកគេរិះគិតអំពីទំនាក់ទំនងគ្រួសារ និងមិត្តភាពកាន់តែស៊ីជម្រៅ ហើយឱកាសនេះនឹងក្លាយជាឱកាសមួយដើម្បីសម្លឹងមើលទៅអនាគតជាមួយគ្នា ដោយកសាងសន្តិភាព និងវិបុលភាពសម្រាប់មនុស្សទាំងអស់។

សម្តេចប៉ាបឡេអូបានជូនពរ និងបង្ហាញនូវសេចក្តីស្រលាញ់របស់ទ្រង់ដល់មនុស្សគ្រប់គ្នា ដោយអំណរសប្បាយ៕

Daily Program

Livesteam thumbnail