សមាជិកសហគមន៍ជនជាតិដើមភាគតិចហ្វីលីពីនជាង ១00 នាក់បានចូលរួមពិធីជ្រមុជទឹក

ព្រះសហគមន័នៅភាគខាងត្បូងប្រទេសហ្វីលីពីនបានធ្វើបុណ្យជ្រមុជទឹកដល់សមាជិក ១00 នាក់នៃសហគមន៍ជនជាតិដើមភាគតិចមួយនៅភូមិភាគឌីប៉ូឡូក (Dipolog) ក្នុងក្រុង ហ្សាំបោនហ្គា ដែល ណ័ត (Zamboanga del Norte ) កាលពីពេលថ្មីៗនេះ។
ពិធីនេះបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល ស៊ូវេរ៉ូ កាហ្គាតាន កាម៉ា ( Severo Cagátan Caermare ) អភិបាលនៃព្រះសហគមន៍ ភូមិភាគ ឌីប៉ូឡូក។
អ្នកដែលចូលរួមពិធីនោះគឺមានទារកនិងកុមារសរុបចំនូន ៦៧ នាក់ មនុស្សពេញវ័យ ៣៣ នាក់ ក្មេងជំទង់ ១០ នាក់។
ពួកគេទាំងអស់បានសម្រេចចិត្តចូលរួមពិធីនេះនៅក្រោយពេលដែលពួកគបានឆ្លងកាត់ការណែនាំនិងសិក្សាស្វែងយល់អំពីជីវិតជាគ្រីស្តបរិស័ទ រយៈពេលប្រាំមួយខែ។
មកដល់ពេលនេះ ព្រះសហគមន៍នេះ ត្រូវបានគេដឹងថា គឺជាតំបន់ជនបទមួយដែលសំបូរដោយសម្បត្តិ បេតិកភណ្ឌវប្បធម៌ជាច្រើន ហើយទីនោះក៏សំបូរជនជាតិភាគតិចដែល បន្តរស់នៅក្នុងតំបន់ដាច់ស្រយាលតាមជំនឿផ្សេងរបស់ពួកគេ៕
Daily Program
