សន្តអាសនៈអំពាវនាវឱ្យមានការសន្ទនាពហុភាគីនៅទ្វីបអាមេរិក
លោអគ្គអភិបាល ជួន អេនតូនីញ៉ូ គ្រូ សេរ៉ាណូ (Juan Antonio Cruz Serrano) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំនៅ អង្គការរដ្ឋអាមេរិក បានថ្លែងទៅកាន់ក្រុមប្រឹក្សាអចិន្ត្រៃយ៍របស់ខ្លួនកាលពីថ្ងៃពុធក្នុងអំឡុងពេលសម័យប្រជុំវិសាមញ្ញលើកទី៨របស់ស្ថាប័ននេះ ដោយលើកឡើងនិងសង្កត់ធ្ងន់លើការសន្ទនាដើម្បីដោះស្រាយបញ្ហានៅទ្វីបអាមេរិក។
វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះលោកអគ្គអភិបាល បានរំលឹកថា សម្តេចប៉ាបឡេអូគឺបានឱ្យតម្លៃ លើតួនាទីរបស់អង្គការនេះថាជា "វេទិកានយោបាយដែលមានឯកសិទ្ធិសម្រាប់ការសន្ទនា កិច្ចសហប្រតិបត្តិការ និងការកសាងការឯកភាពគ្នានៅក្នុងទ្វីបអាមេរិក។
លោកអគ្គអភិបាលបានសង្កត់ថា លើចក្ខុវិស័យសំខាន់មួយរបស់មនុស្ស និងសង្គម ដែលមានមូលដ្ឋានលើសសរស្តម្ភទាំងបួនគឺ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សន្តិសុខ និងការអភិវឌ្ឍ ។
លោកបានបន្តថា សរសរស្តម្ភទាំងនេះហើយដែលជា ឫសគល់នៅក្នុងការកំណត់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ៕