លោកបូជាចារ្យសាឡេស៊ានម្នាក់ប្រកាសផ្សព្វផ្សាយព្រះគម្ពីរជា ៤៤ ភាសាតាមរយៈវេទិកាឌីជីថល
ក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកនៃប្រទេសឥណ្ឌា (CBCI) បានអបអរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានរបស់លោក បូជាចារ្យ ជូគុតធី ថូម៉ាស (Joskutty Thomas)ណនៃក្រុមបព្វជិតសាលេស៊ានដុនបូស្កូ ដែលបានចូលរួមចំណែកចងក្រងឯកសារព្រះគម្ពីជា៤៤ភាសារតាមរយៈវេទិកាឌីជីថល។
ព្រះគម្ពីឌីជីថលទាំង៤៤ភាសានេះត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពី ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយអនុញ្ញាតឲ្យគ្រីស្តបរិស័ទអាចចូលទៅអានព្រះគម្ពីរ តាមរយៈកម្មវិធីទូរស័ព្ទឆ្លាតវៃ និងគេហទំព័រ ក្រោយការជួយគាំទ្រដោយក្រុមសាសនទូតសាឡេស៊ាន និង សាលាដុនបូស្កូ នៅភាគឥសាន្តនៃប្រទេសឥណ្ឌា។
ព្រះគម្ពីរឌីជីថលនេះមាន ៤៤ ភាសា ដោយរួមទាំង ១៨ ភាសានៅភាគឥសាន្តនៃប្រទេសឥណ្ឌា។
ភាសាទាំងនេះជាភាសាតំបន់សម្រាប់ជនជាតិដើមភាគតិច និងដើម្បីប្រកាសដំណឹងល្អដល់ពួកគេនៅក្នុងតំបន់នោះ៕