លោកកាឌីណាល់នៅហុងកុងថា AI ជាអំណោយទានរបស់ព្រះជាម្ចាស់
លោកកាឌីណាល់ ស្ទេផាន ចូវ (Stephen Chow )អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកកោះហុងកុង បានជំរុញឱ្យលោកអភីបាល និងអ្នកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយកាតូលិកនៅអាស៊ីទទួលយក AI ដោយមានការទទួលខុសត្រូវ ហើយលើកឡើងថា វាថាជា “អំណោយពីព្រះ” ដែលត្រូវតែប្រើប្រាស់សម្រាប់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
លោកកាឌីណាល់ បានលើកឡើងក្នុងអំឡុងពេលបើកថ្វាយអភិបូជាបើកកិច្ចប្រជុំលោកអភិបាលឆ្នាំ ២០២៥នៅកោះហុងកុងថា AI និង មនុស្សជាតិត្រូវការគ្នាទៅវិញទៅមក។
លោកកាឌីណាល់បានលើកទឹកចិត្តគ្រីស្តបរិស័ទឱ្យចូលទៅជិត AI ដោយក្តីសង្ឃឹម ការវិនិច្ឆ័យ និងការទទួលខុសត្រូវខាងសីលធម៌។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា AI មិនមែនជាសាតាំង។ AI ជាអំណោយរបស់ព្រះជាម្ចាស់ដល់មនុស្សជាតិ”។
លោកកាឌីណាល់បានលើកឡើងថា «ខ្ញុំអធិស្ឋានសូមឲ្យយើងអាចត្រូវនិងជម្រុញយើងឲ្យធ្វើការជាមួយ AI ដើម្បីសម្រេចបាននូវពរជ័យដែលព្រះមានបំណងសម្រាប់យើងទាំងអស់គ្នា »។
លោកកាឌីណាល់បានសង្កត់ធ្ងន់ថា ប្រព័ន្ធផ្សព្វផ្សាយកាតូលិកត្រូវតែគោរពតាមស្តង់ដារសីលធម៌ សូម្បីតែពេលកំពុងរុករកបច្ចេកវិទ្យាថ្មីៗក៏ដោយ៕