ព្រះសហគមន៍កាតូលិកថ្កោលទោសការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងអ៊ីស្លាម៉ាបាត

លោកអគ្គអភិបាល យ៉ូសែប អាសាដ (Joseph Arshad) អភិបាលនៃព្រះសហគមន៍កាតូលិក រ៉ាវ៉ាល់ភីនឌី-អ៊ីស្លាម៉ាបាត ( Rawalpindi-Islamabad ) នៅប្រទេសប៉ាគីស្ថាន បានថ្កោលទោស ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅថ្ងៃទី៦ ខែកុម្ភៈ នៅសង្កាត់មួយ ក្នុងទីក្រុងទីក្រុងអ៊ីស្លាម៉ាបាត។

លោកអគ្គអភិបាលបានលើកឡើងថា នេះគឺជាការវាយប្រហារ កំណត់គោលដៅលើជនស៊ីវិលស្លូតត្រង់​ ជាឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងប្រឆាំងនឹងមនុស្សជាតិ តម្លៃសាសនា និងភាពសុខដុមរមនាក្នុងសង្គម។

ការវាយប្រហារនេះ បានកើតឡើងក្នុងអំឡុងពេលអធិស្ឋាននៅថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦ នាក់ និងរបួសជាង ១៦០ នាក់។

អំពើវាយប្រហារដ៏សាហាវនេះ ត្រូវបានគេរាយការណ៍ថា ជាការវាយប្រហារដ៏សាហាវយង់ឃ្នងបំផុតនៅក្នុងរដ្ឋធានីសហព័ន្ធ ចាប់តាំងពីការបំផ្ទុះគ្រាប់បែកនៅសណ្ឋាគារ ម៉ារីយូត ( Marriott)កាលពី ឆ្នាំ ២០០៨៕

Daily Program

Livesteam thumbnail