បូជាចារ្យកូរ៉េខាងត្បូងបានទទួលការបណ្តុះបណ្តាល AI

លោកបូជាចារ្យមួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូងបានទទួលការបណ្តុះបណ្តាលអំពីបញ្ញាសិប្បនិម្មិត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកាតូលិក។
លោក អ៊ីញ៉ាហ្ស៊ីអូ សុន ឆាងយន (Ignazio Son Chang-hyun) ជាបូជាចារ្យមួយរូបដែលបានចូលរួមក្នុងការបណ្តុះបណ្តាលប្រកបដោយភាពច្នៃប្រឌិតថ្មីៗនេះបាននិយាយថា លោក ជឿថា បញ្ញាសិប្បនិមិត្តនឹងក្លាយទៅជាបច្ចេកវិជ្ជាដ៏សំខាន់មួយសម្រាប់ការប្រកាសដំណឹងល្អ ឬអប់រំបណ្តុះបណ្តាលគ្រូអប់រំជំនឿនៃព្រះសហគមន៍កាតូលិក។
ប្រភពដដែលបានបន្តថា អស់លោកបូជាចារ្យដែលទទួលការបណ្តុះបណ្តាលលើបញ្ញាសិប្បនិម្មិតនេះ គឺមកពីព្រះសហគមន៍៣ គឺ ស៊ូវុន ដេជូ និងម៉ាសាន។
លោកបូជាចាចរ្យ លី ឈុលជូ ( Lee Cheol-gu )នាយកការិយាល័យទំនាក់ទំនងសង្គមនៃភូមិភាគ សូវុន ដែលជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍នេះបានពន្យល់ថា "ដោយសារវាជាប្រធានបទដ៏ក្តៅគគុកនៅពេលនេះ ហើយផ្នែកនៃកម្មវិធីរបស់វាកំពុងពង្រីក យើងបានរៀបចំការបណ្តុះបណ្តាលសម្រាប់បូជាចារ្យដើម្បីរៀនជំនាញដែលអាចប្រើដើម្បីប្រកាសដំណឹងល្អ "៕
Daily Program
