គ្រីស្តបរិស័ទនៅឥណ្ឌារកករណីរំលោភបំពានដល់ទៅ ៣៧៨ករណីនៅឆមាសទីមួយនៃឆ្នាំ២០២៥

គ្រីស្តបរិស័ទឥណ្ឌាបានជួបឧប្បត្តិហេតុនៃអំពើហិង្សារហូតដល់ទៅ ៣៧៨ករណីក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥។ នេះបើយោងតាមក្រុមអ្នកសើបអង្កេតគ្រីស្តសានា ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី។
អង្គការវេទិកាសហភាគគ្រីស្តបរិស័ទ( United Christian Forum ) បានរាយការណ៍ថា ជាមធ្យមគ្រីស្តបរិស័ទបានប្រឈមមុខនឹងឧប្បត្តិហេតុហិង្សាយ៉ាងហោចណាស់ពីរក្នុងមួយថ្ងៃ។
លោក អេ ស៊ី ម៉ាយឃើល (A.C. Michael ) អ្នកសម្របសម្រួលអង្គការនេះ បាននិយាយថា ឧប្បត្តិហេតុទាំងនេះបានកើនឡើងយ៉ាងខ្លាំងពី១២៧ករណីក្នុងឆ្នាំ ២០១៤ ដល់ ៨៣៤ករណី ក្នុងឆ្នាំ ២០២៤។
លោកបានព្រមានថា ប្រសិនបើនិន្នាការនេះមិនត្រូវបានទប់ស្កាត់តាមឆន្ទៈនយោបាយនិងសកម្មភាពរបស់រដ្ឋាភិបាលដែលមានការសម្រេចចិត្តខ្ពស់ទេ ករណីទាំងនេះនឹងជាការគំរាមកំហែងដល់អត្តសញ្ញាណនិងសន្តិសុខក៏ដូចជាសុវត្ថិភាពរបស់សហគមន៍គ្រីស្តសាសនាឥណ្ឌា៕
Daily Program
