គ្រីស្តបរិស័ទជាង១ម៉ឺន នាក់ចូលរួមពិធីបុណ្យព្រះនាងម៉ារីនៅកណ្តាលប្រទេសឥណ្ឌា
ពិធីបុណ្យព្រះនាងម៉ារីប្រចាំឆ្នាំនៅភូមិភាគ កាន់ចាបៃដា ( Kanjabaida )ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២២ ខែកុម្ភៈ ។
ពិធីនេះត្រូវបានគេដឹងថា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយរបស់ព្រះសហគមន៍ដែលគេតែងតែរៀបចំឡើងជាប្រចាំ នៅក្នុងភូមិភាគ កាន់ចាបៃដា រដ្ឋ ម៉ាឌីយ៉ា ប្រាដេស (Madhya Pradesh ) ភាគកណ្តាលប្រទេសឥណ្ឌា។
ពីធីបុណ្យនេះបានទាក់ទាញការចូលរួមពីលោកអភិបាលនៃព្រះសហគមន៍កាតូលិក ៤រូប លោកបូជាចារ្យ ៧០ រូប ដូនជីជិត ២០០ រូប និង គ្រីស្តបរិស័ទជាង១ម៉ឺននាក់ ដោយពួកគេជាគ្រីស្តបរិស័ទមកពីក្រៅព្រះ សហគមន៍នេះផងដែរ ។
នៅមុនពិធីបុណ្យឆ្លងធំ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែកុម្ភៈមកម្ល៉េះ ដោយគ្រីស្តបរិស័ទចូលរួមអធិដ្ឋានប្រមាណជា ៩ថ្ងៃ បន្ទាប់មកមានពិធីសូត្រផ្គាំ ការអធិដ្ឋានជាថ្មី ហើយក៏មានការរិះគិតសម្អាតភាពមន្ទិលនានា ហើយនៅថ្ងៃបញ្ចប់ គឺកម្មវិធីចាប់ផ្តើមនៅវេលាម៉ោង ១០ព្រឹក ជាមួយនឹងពិធីស្វាគមន៍និងអធិដ្ឋានផ្គាំទៅកាន់ទីសក្ការៈបូជា៕