ការអប់រំគឺជាប្រភពនៃការផ្លាស់ប្តូរបស់មនុស្សជាតិ

លោកកាឌីណាល់ ណេវី ហ្វឺរ៉ាវ ( Neri Ferrão) អគ្គអភិបាលនៃព្រះសហគមន៍ហ្គាវ និង ដាមេន (Goa and Daman)បានថ្លែងថា ការអប់រំគឺជាប្រភពអាចបង្កើតបានជាមនុស្សដែលមានផ្លាស់ប្តូរ។

លោកបានសង្កត់ធ្ងន់ថា ការអប់រំពិតប្រាកដត្រូវតែលើសពីភាពជោគជ័យផ្នែកសិក្សា ដើម្បីបង្កើតចរិតលក្ខណៈ និងសតិសម្បជញ្ញៈ។

លោកបានមានប្រសាសន៍ថា ការអប់រំមិនមែនគ្រាន់តែអំពីការបង្កើតអ្នកសម្រេចបាននោះទេ ប៉ុន្តែអំពីការបង្កើតមនុស្សដែលបានផ្លាស់ប្តូរ។

ថ្លែងនៅក្នុងពិធីបិទបញ្ចប់នៃឆ្នាំសិក្សាដើម្បីអបអរសាទនិសិ្សតដែលបានបញ្ចប់វិទ្យាល័យសន្តយ៉ូសែប អ៊ូសហ្គាវ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកកាឌីណាល់ បានពិពណ៌នាអំពីការអប់រំថាជាមុខរបរដ៏ពិសិដ្ឋ និងសាលារៀនថាជា ប្រាសាទនៃតម្លៃ។

លោកកាឌីណាល់បានឲ្យដឹងថា ជាមនុស្សគួរសម្លឹងទៅអតីតកាលដោយការដឹងគុណ ហើយអបអរសាទរអ្វីដែលមាននៅពេលបច្ចុប្បន្នដោយសេចក្តីរីករាយ និងប្រឈមមុខនឹងអនាគតដោយក្តីសង្ឃឹម។

លោកកាឌីណាល់ ព្យាយាមរំលឹកពីទំនាក់ទំនងដ៏យូរអង្វែងរបស់លោកជាមួយព្រះសហគមន៍កាតូលិក ពោលគឺ៤៦ឆ្នាំជាបុព្វជិត និង ជាអភិបាលអស់រយៈពេល ៣១ ឆ្នាំ៕

Daily Program

Livesteam thumbnail