ការព្រួយបារម្ភសម្រាប់ការផ្គត់ផ្គង់ប្រព័ន្ធប្រឆាំងមីស៊ីលអាម៉េរិកបន្ទាប់ពីសង្រ្គាមអ៊ីរ៉ង់ អីស្រាអែល

សហរដ្ឋអាម៉េរិកបានខ្សោះអស់ ១/៤ នៃប្រព័ន្ធស្ទាក់ចាប់មីស៊ីលថាអាដ (THAAD) នៅអំឡុងសង្រ្គាមជាមួយអ៊ីរ៉ង់ ដែលបន្សល់ទុកនូវការទាស់ខុសលើការផ្គត់ផ្គង់របស់ពួកគេ។
សារព័ត៌មានឌឹ វ៉ល ស្រ្តីត ជូណល (The Wall Street Journal) បានបង្ហាញឲ្យដឹងថា សហរដ្ឋអាម៉េរិកបានធ្លាក់ចុះប្រមាណ ១/៤ នៃស្តុកមីស៊ីលការពារអាកាសរយៈកម្ពស់ខ្ពស់ថាអាដ THAAD កាលពីខែមិថុនាមុនក្នុងការការពារសម្ព័ន្ធមិត្តអ៊ីស្រាអែល នៅក្នុងអំឡុងសង្រ្គាម ១២ថ្ងៃជាមួយអ៊ីរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយស៊ីអេនៗ (CNN) បានរៀបរាប់ថា ការប្រើប្រាស់ដែលគេវិនិច្ឆ័យថា លើសលុបនៅក្នុងការវាយប្រហារក្នុងចង្វាក់កើនលើសខ្លាំងជាងផលិតកម្ម ធ្វើឲ្យគ្រោះថ្នាក់ដល់សមត្ថភាពយោធារបស់សហរដ្ឋអាម៉េរិកនៅកន្លែងដទៃទៀតលើពិភពលោក។
ការអង្កេតរបស់កាសែតឌឹ វ៉ល ស្រ្តីត ជូណល (The Wall Street Journal) បញ្ជាក់ថា ក្នុង អំឡុងសង្រ្គាម ១២ថ្ងៃ សហរដ្ឋអាម៉េរិកបានមកជួយសម្ព័ន្ធមិត្តពួកគេដោយបាញ់មីស៊ីលច្រើនជាង ១៥០គ្រាប់។ នេះតំណាងឲ្យ ២៥% នៃស្តុកសរុបនៃមីស៊ីលនេះដែលអាចប្រើប្រាស់បាន ហើយស្តុកនេះមានភាពខ្វះខាតតាំងពីដំបូងរួចហើយ។
អត្ថបទរបស់សារព័ត៌មានស៊ីអេនៗ (CNN) វិនិច្ឆ័យដែរថា ការប្រើប្រាស់ចំនួនដ៏ធំខ្លាំងនៃប្រព័ន្ធស្ទាក់ចាប់មីស៊ីលថាអាដ (THAAD) និងនៅក្នុងពេលដ៏ខ្លី បានបង្ហាញនូវភាពខុសទាស់នៅក្នុងបណ្តាញការការពារប្រឆាំងមីស៊ីលរបស់អាម៉េរិក និងធ្វើឲ្យខ្សោះនូវគុណសម្បត្តិយោធាដ៏មានតម្លៃខ្លាំងរបស់ប្រទេសនេះផងដែរ។
ថាអាដ (THAAD) គឺជាប្រព័ន្ធបាញ់ស្ទាក់មីស៊ីលចល័តដែលមានសមត្ថភាពតាមដាន និងបំផ្លាញមីស៊ីលបាលីស្ទីក នៅខាងក្នុង និងខាងក្រៅបរិយាកាសផែនដី។ វាត្រូវបានចាត់ទុកជាប្រព័ន្ធមួយដែលល្អអត់ខ្ចោះបំផុតក្នុងចំណោមប្រព័ន្ធនានានៅលើលោក។
សារព័ត៌មានឌឹ វ៉ល ស្រ្តីត ជូណល ( The Wall Street Journal) បានស្រង់មកឲ្យដឹងថា ដើម្បី ស្តារឡើងវិញនូវស្តុកនៃប្រព័ន្ធ ថាអាដ (THAAD) ដែលប្រើប្រាស់ក្នុងអំឡុងសង្រ្គាម ១២ថ្ងៃ គេប្រហែលជាត្រូវការច្រើនជាង ១ឆ្នាំ សម្រាប់តម្លៃសរុបស្ថិតនៅចន្លោះ ១,៥ និង ២ពាន់លានដុល្លារ។
ទោះបីជាសហរដ្ឋអាម៉េរិកគ្រោងទទួលប្រព័ន្ធបាញ់ថាអាដ (THAAD) នៅឆ្នាំក្រោយ តែបើ យោងតាមការវាយតម្លៃថវិកានៃក្រសួងការពារជាតិសម្រាប់ឆ្នាំ២០២៦ អ្នកជំនាញ និងអតីតមន្រ្តីក្រសួងការពារជាតិ ដែលស្រង់សំដីមកដោយ ស៊ីអេនៗ (CNN) បានព្រមានចំពោះ ស្ថានភាពដែលស្តុកអាវុធត្រូវបានបង្កើនបន្ថែមទៀត។
អ្នកជំនាញម្នាក់បានបន្ថែមថា ៖ “បន្ទាប់ពីបានធ្វើឲ្យខ្សោះមួយផ្នែកដ៏ធំនៃប្រព័ន្ធបាញ់ ដែល ប្រើប្រាស់បាន សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ប្រទេសទាំងពីរ បានប្រឈមមុខនឹងតម្រូវ ការបន្ទាន់ និងការស្ថាបនាឡើងវិញនូវស្តុកអាវុធនេះរបស់ពួកគេ និងបង្កើនយ៉ាងខ្លាំងក្លានូវអត្រានៃផលិតកម្ម។”
អ្នកជំនាញម្នាក់ដែលស្រង់សំដីដោយ ស៊ីអេនៗ (CNN) បានវិនិច្ឆ័យថា ការតាំងចិត្តជួយ ដ៏ ច្រើនសម្បើមរបស់សហរដ្ឋអាម៉េរិកចំពោះសម្ព័ន្ធមិត្តសំខាន់របស់ពួកគេបានចោទជាបញ្ហានៃ សេចក្តីសម្រេចចិត្តក្នុងចំណោមជម្រើសជាច្រើនដែលប្រទេសអាម៉េរិកត្រូវធ្វើ រវាងបន្តគាំទ្រ ខាងយោធាដល់អ៊ីស្រាអែល និងផ្គត់ផ្គង់ឲ្យខ្លួនឯងប្រឈមនឹងសង្រ្គាមដទៃៗ ទៀត។ ការ ការពារអ៊ីស្រាអែលមិនមែនជាប្រភេទនៃរឿងដែលសហរដ្ឋអាម៉េរិកអាចអនុញ្ញាតឲ្យខ្លួនឯងធ្វើ ដោយគ្មានដែនកំណត់នោះទេ។ បន្ថែមពីលើនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក ការ ព្រួយបារម្ភពាក់ព័ន្ធនឹងស្តុកប្រព័ន្ធចាប់ស្ទាក់មីស៊ីលអាម៉េរិក បានកើតមានឡើងតាំងពីមុនសង្រ្គាម ១២ថ្ងៃ ជាពិសេសពាក់ព័ន្ធនឹងការកម្លាប្រឆាំងនឹងប្រទេសចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វីក៕
Daily Program
