គណៈកម្មាធិការជនជាតិជ្វីហ្វអាមេរិកបរិច្ចាគមូលនិធិជួសជុលព្រះវិហារគ្រួសារបរិសុទ្ធនៅហ្គាហ្សា

គណៈកម្មាធិការជ្វីហ្វអាមេរិក បានប្រកាសថា ខ្លួននឹងបរិច្ចាគ ថវិកាសរុប ២៥.០០០ ដុល្លារ ដើម្បីធ្វើការជួសជុល ព្រះវិហារគ្រួសារបរិសុទ្ធនៅទីក្រុង ហ្គាហ្សា ឡើងវិញ បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលអ៊ីស្រាអែល កាលពីថ្ងៃទី ១៧ ខែកក្កដា ដែលបានបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ និង ១៥ នាក់រងរបួស រួមទាំងបូជាចារ្យព្រះសហគមន៍កាតូលិក ផងដែរ។
លោក ថេត ដឺតឆឺ (Ted Deutch) នាយកប្រតិបត្តិកគណកម្មការនេះ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា "យើងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់ របួស និងការខូចខាតកន្លែងខ្លះ នៅព្រះវិហារគ្រួសារបរិសុទ្ធនៅហ្គាហ្សា ហើយសូមឈរជាកម្លាំងសាមគ្គីភាពជាមួយបងប្អូនគ្រីស្តបរិស័ទដើម្បីជួសជុលព្រះវិហារនេះឡើងវិញ ។
លោកបាន និយាយថា យើងអធិស្ឋានសម្រាប់ការជាសះស្បើយពេញលេញនៃអ្នករបួសនិងសុវត្ថិភាពនៃប្រជាជនទាំងអស់ដែលរងផលប៉ះពាល់ដោយការបំផ្លិចបំផ្លាញនៃសង្គ្រាម៕
Daily Program
