ការជ្រើសរើសសម្តេចប៉ាបមិនមែនជាការប្រកួតប្រជែងផ្នែកនយោបាយនោះទេ

លោកកាឌីណាល់ ប៉ាប្លូ វីជីលីយ៉ូ ដេវីដ (Pablo Virgilio David) ប្រធានក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកហ្វីលីពីន បាននិយាយថា ការបោះឆ្នោតរបស់សម្តេចប៉ាបមិនមែនជាការប្រកួតប្រជែងផ្នែកនយោបាយទេ។
លោកកាឌីណាល់បាននិយាយថា សូមឱ្យយើងចងចាំថា ការបោះឆ្នោតរបស់សម្តេចប៉ាបជាការប្រជុំការស្វែងរកការជ្រើសរើសខាងវិញ្ញាណ។
លោកបានបន្តថា ដំណើរការនេះជួបជុំនៅក្នុងក្រុមជំនុំនៃសន្និបាតលោកកាឌីណាល់ ជាដំណើរការដ៏ពិសិដ្ឋមួយ មិនត្រូវបានដឹកនាំដោយប្រជាប្រិយភាព ឬយុទ្ធសាស្ត្រនោះទេ ប៉ុន្តែដោយការអធិស្ឋាន ការបន្ទាបខ្លួន ក្រោយ ព្រះហឫទ័យរបស់ព្រះគិស្រ្តជាអង្គម្ចាស់។
លោកកាឌីណាល់ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ និង បន្តរង់ចាំចូលរួម ក្នុងសន្និបាតលោកកាឌីណាល់នាពេលខាងមុខ បានមានប្រសាសន៍ថា
ការបង្កើត ឬការចែករំលែកវីដេអូយុទ្ធនាការ ទោះបីជាមានចេតនាដ៏ថ្លៃថ្នូក៏ដោយ តែជាហានិភ័យនៃការបង្វែរការយល់ឃើញដ៏ពិសិដ្ឋទៅជាទស្សនីយភាពពិភពលោក។ វាអាចដាក់សម្ពាធ ឬធ្វើនយោបាយដោយអចេតនាចំពោះសតិសម្បជញ្ញៈរបស់អ្នកបោះឆ្នោត និងបង្វែរអារម្មណ៍ពីភាពស្ងៀមស្ងាត់ និងការអធិស្ឋានដែលត្រូវការដើម្បីស្តាប់សំឡេងព្រះជាម្ចាស់៕
Daily Program
