ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ២៣,២៣-២៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ព្រះបន្ទូលថ្ងៃនេះជាពាក្យរិះគន់របស់ព្រះយេស៊ូចំពោះពួកផារ៉ាស៊ី និងពួកធម្មាចារ្យដែល​តែងតែ​យក​ព្រះ​បន្ទូ​ល យកធម្មវិន័យទៅអនុវត្ត មិនត្រឹមត្រូវទេ។ របៀបដែលគាត់បង្រៀន ខ្វះខាតចំណុច​ដែលជា​ខ្លឹមនៃ​ធម្ម​វិន័យ​ទាំងអស់នោះ។

ពួកផារ៉ាស៊ីពីដើមជាក្រុមមួយដ៏ល្អ ដែលអនុវត្តតាមធម្មវិន័យរបស់ព្រះជាម្ចាស់បានយ៉ាងខ្ជាប់ខ្ចួន​ប្រឆាំង​និង​ពួ​ករ៉ូម៉ាំងដែលតែងតែប្រើវប្បធម៌បង្ខំឱ្យគាត់គោរពព្រះដទៃ។ ផារ៉ាស៊ីគោរពតាមធម្មវិន័យយ៉ាងច្រើន ប៉ុន្តែជួនកាលការពន្យល់ពិបាក! ហេតុនេះ ពួកធម្មាចារ្យក៏បានជួយ​ពន្យល់ដើម្បី​ឱ្យការអនុវ​ត្ត​តាមធម្មវិន័យ​នឹ​ង​អាចធ្វើបាន។ ចំណុចខុសឆ្គងនោះគាត់បង្រៀនពីការអនុវត្តធម៌វិន័យ តែតាមពិតមិនអនុវត្ត អ្វី​ៗប្រៀប​ដូច​ការសម្តែង។ ការអនុវត្តរបស់ពួកផារ៉ាស៊ីមានចន្លោះប្រហោង៣ចំណុច៖ ទី១.គ្មាន​យុត្តិ​ធម៌ ទី២.ខ្វះ​សេច​ក្តីមេត្តាករុណា និងទី៣.តាំងខ្លួនជាអ្នកមានជំនឿតែមិនស្មោះត្រង់។ មូលហេតុ​ទាំង​បី​នេះ ឆ្លុះ​បញ្ជាំង​ពីខ្លួ​នថា យើងមើលឃើញតែចំណុចខ្វះខាតអ្នកដទៃ  ​ តែបែរជាមើលមិនឃើញនូវ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ ដូច្នេះ កិច្ចការដែលគាត់បានធ្វើ ជួនកាលគាត់គាបសង្កត់លើមនុស្សទន់ទាប ស្រ្តីមេម៉ាយ ឬអ្នកក្រីក្រ អ្នក​ជំងឺ បង្ខំឱ្យគាត់អនុវត្ត ចាត់ទុកថាគាត់ជាអ្នកបាប ដាក់ទម្ងន់នៅលើគាត់។ របៀបនេះ មានន័យ​ថា​គាត់​ខ្វះ​មេត្តាករុណា គាត់អត់មានយុត្តិធម៌។ ព្រះយេស៊ូទោះបីមិនមែនជាអ្នកខាងនយោបាយតែព្រះអង្គ​មិនចង់​ឱ្យ​យើង​អនុវត្តតាមរបៀបពួកផារ៉ាស៊ី ឬពួកធម្មាចារ្យទេ។

បាទ! ព្រះបន្ទូលថ្ងៃនេះឲ្យរិះគិតចំពោះខ្លួនឯងថា យើងជានរណាឲ្យបាកដ ជាផារ៉ាស៊ី ឬធម្មាចារ្យ? ពេលខ្លះយើងហាក់តឹងតែងនិងអ្នកដែលនៅជុំវិញយើង គិតថាគេខុស គេធ្វើមិនត្រឹមត្រូវ គេធ្វើមិនល្អ។ តែ​យើងអត់​បានមើលពីចំណុចខ្សោយ និងខុសឆ្គងរបស់ខ្លួន ចិត្តមេត្តា ការយោគយល់គួរតែ​មានយើង​​មិ​ន​ត្រូវបណ្ដោយឱ្យគាត់ធ្វើដោយខ្វះធម្មវិន័យ ឬក៏បាត់បង់ការគោរ​ពធម្មវិន័យរបស់ព្រះជាម្ចាស់ទេ។ ហេតុ​នេះ​យើងគួរធ្វើបែបណាដើម្បីជួយអស់អ្នកដែលមានបាប តែមើលមិនឃើញពីកំហុសឆ្គងខ្លួន ហើយ​ងាក​មកកែប្រែចិត្តគំនិតរកព្រះជាម្ចាស់វិញបាន។

សូមយើងជួយគ្នានៅក្នុងឆ្នាំនៃមហាករុណាទិគុណនេះ ឱ្យសេចក្តីសង្ឃឹមទៅដល់អ្នកដទៃដែលខកខាន ឬ​ឃ្លាត​ឆ្ងាយពីព្រះជាម្ចាស់និងព្រះសហគមន៍ឱ្យត្រឡប់មករកព្រះអង្គវិញ។ សូមឱ្យព្រះជាម្ចាស់​ប្រទាន​ពរឱ្យ​បងប្អូន និងសូមឱ្យបងប្អូនទទួលតែសេចក្តីសុខសាន្ត និងមានសេចក្តីសង្ឃឹមទៅសេចក្តីមេត្តាករុណា​ដល់​របស់​ព្រះជាម្ចាស់ជានិច្ចផង។ អាម៉ែន៕

 

Daily Program

Livesteam thumbnail