ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១២,៤៩-៥៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

បងប្អូនស្គាល់បទចម្រៀង“ខ្ញុំផ្ដល់សេចក្ដីសុខសាន្ត”បទនេះពិរោះ និពន្ធដោយលោកពុកកាន។  ចម្រៀ​ង​​នោះ​រៀបរាប់ថា របស់ដែលខ្ញុំឱ្យអ្នករាល់គ្នាមិនដូចមនុស្សលោកឲ្យទេ! ​គឺ​សេចក្ដី​សុខសា​ន្ត​​របស់​ព្រះ​អ​ម្ចាស់​! សង្ឃឹមថាបងប្អូ​នថ្ងៃ​នេះ​អាច​សូត្រ​ ឬ​ស្មូត​បទ​ចម្រៀង​នោះ ទាំងស្ដាប់​ព្រះបន្ទូល​។  ព្រះយេ​ស៊ូ​មាន​ព្រះបន្ទូលថា ព្រះអង្គផ្ដល់សេចក្ដីសុខសាន្តឲ្យយើង មិនមែនតាមរបៀបលោកីយ៍នេះទេ។ ពិភពលោក​យើង​រញ៉េរញ៉ៃស្មុគស្មាញទាំងចិត្តរបស់យើង ហេតុនេះយើងត្រូវតែទទួលសេចក្ដី​សុ​ខ​សាន្ត​ដែល​មកពី​ព្រះជា​ម្ចាស់ដើម្បីមានចិត្តស្ងប់។

សេចក្ដីសុខសាន្តរបស់យើងមិនមែនជា អាតារ៉ាស៊ី ដែលទស្សនៈវិទូនៅទីក្រុងរ៉ូមធ្លាប់ប្រើដើម្បីនិយាយ​ថា ខ្ញុំ​អត់មានបញ្ហា ខ្ញុំអត់មានទុក្ខ អត់មានសុខ ខ្ញុំស្រួលមែនទែន រឿងនេះប្រហែលដែល ប៉ុន្តែសេចក្ដីសុខ​សាន្ត​​សម្រាប់យើងជាគ្រីស្តបរិស័ទមិនមែនដោយសារអត់មានបញ្ហា យើង​ដឹងថា​ព្រះជា​ម្ចាស់​គង់​នៅ​ជា​មួយ​យើង។ សេចក្ដីសុខសាន្តរបស់គ្រីស្តបរិស័ទប្រៀបដូចភ្លើង ព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំ​មក​ដើម្បី​នាំភ្លើងមកផែនដី” អស្ចារ្យមែនទែន! សេចក្ដីសុខសាន្តរបស់យើងមិនមែនភាពស្ងៀមស្ងាត់ ប៉ុន្តែជា​ភ្លើង​ដែលបំភ្លឺជីវិតយើង។ យើងមានចិត្តឆេះឆួលចំពោះដំណឹងល្អ យើងមានចិត្តឆេះឆួល​ចំពោះ​ព្រះ​ជា​ម្ចាស់​យើងមានចិត្តឆេះឆួលចំពោះមនុស្ស​លោកដែលកំពុងត្រូវការទទួលដំណឹងល្អ ការប្រកាស​នៃ​ដំណឹង​ល្អ​ផ្ដល់​​សេចក្ដីសុខសាន្តដល់ពិភពលោកទាំងមូល។

បងប្អូន! សូមបងប្អូនមានចិត្តក្លាហាន សូមបងប្អូនមានចិត្តឆេះឆួលដើម្បីហ៊ានប្រកាសសេចក្ដី​សុខសាន្ត​យ៉ាង​ពិតប្រាកមកពីព្រះជាម្ចាស់ មិនមែនដោយសារយើងលែងទំនាក់ទំនងគ្នា មិន​ដោយ​សារ​យើង​គោរព​ព្រំដែនតែប៉ុណ្ណោះ មិនដោយសារយើងលែងនិយាយលែងសើចនិងគ្នា ប៉ុន្តែ! ដោយ​សារយើង​រាប់​គ្នា​ជា​បងប្អូន។ យើងរាប់បងប្អូនជិតខាង យើងរាប់បងប្អូនពីចម្ងាយពីចិត្ត ជាបងប្អូនក្នុងអង្គ​ព្រះយេស៊ូ​គ្រីស្ត​ដែលប្រទានសេចក្ដីសុខសាន្តឲ្យយើង។

សូមឲ្យព្រះជាម្ចាស់ប្រទានព្រះពរ ប្រទានសេចក្ដីសុខសាន្តដល់ព្រះរាជាណាចក្រកម្ពុជា​ នឹងដល់យើង​គ្រប់​ៗគ្នា យើងមានចិត្តស្ងប់មិនមែនដោយសារអត់មានបញ្ហា ប៉ុន្តែដោយសារព្រះអង្គ​គង់​នៅ​ជា​មួយ​យើង​ព្រះអង្គដែលប្រទានសេចក្ដីសុខសាន្តដល់ពិភពលោកទាំងមូល។ សូមបងប្អូនទទួលព្រះពរ​យ៉ាង​បរិបូណ៍​ក្នុង​ព្រះនាមព្រះយេស៊ូគ្រីស្ត៕

 

Daily Program

Livesteam thumbnail