ជីវិតនិងសង្គម វីរបុរសស្រែចំការ ៖ ជីវប្រវត្តិលោក យ័ន ឡុងភីង «បិតាស្រូវកូនកាត់» អ្នករំដោះ មនុស្សរាប់រយលាននាក់ពីគ្រោះអត់ឃ្លាន រឿងរ៉ាវនៃជីវិតរបស់លោកយ័ន ឡុងភីង (Yuan Longping, ១៩៣០ – ២០២១) មិនត្រឹម តែជា កែវភ្នែកឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចរបត់ដ៏អស្ចារ្យមួយនៃ សមរភូមិប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានរបស់មនុស្សជាតិ។
ជីវិតនិងសង្គម ថូម៉ាស ស្តេនហ្វ៉ដ រ៉ាហ្វ៉ល ស្ថាបនិកកោះសិង្ហបុរី លោកថូម៉ាស ស្តេនហ្វ៉ដ ប៊ីងហ្គ្ល៉េ រ៉ាហ្វ៉ល គឺជាមន្ត្រី អភិបាលអាណានិគម និងជាអ្នកធម្មជាតិនិយមជនជាតិអង់គ្លេស។ លោករ៉ាហ្វ៉ល កើតនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៧៨១ នៅតាមបណ្តោយឆ្នេរ ចាម៉ៃអ៊ីក និងទទួលមរណភាពនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៨២៦ នៅទីក្រុងឡុង។
ជីវិតនិងសង្គម លោកចាវ៉ាហាកឡាល់ ណេរុ អ្នកស្ថាបនាប្រទេសឥណ្ឌា លោកចាវ៉ាហាកឡាល់ ណេរុ កើតនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ១៨៨៩ នៅទីក្រុងប្រាយ៉ាហ្គ្រ៉េ និង ទទួលមរណភាពនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៦៤ នៅទីក្រុងញូ ដេលលី។ លោកគឺជារដ្ឋ បុរសឥណ្ឌា។ លោកណេរុ គឺជាបុគ្គលនិមិត្តរូបឈានមុខម្នាក់នៃការប្រយុទ្ធដើម្បី ឯករាជ្យភាព ឥណ្ឌា និងតំណាងឲ្យគណបក្សខនហ្គ្រេស ជាតិឥណ្ឌា។ លោកណេរុ បានក្លាយជានាយករដ្ឋមន្រ្តីឥណ្ឌាពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៨៤៧ រហូតដល់ថ្ងៃដែលលោកទទួលមរណភាព។
ជីវិតនិងសង្គម ពលរដ្ឋក្នុងភូមិអង្កោលកំពុងមមាញឹកប្រមូលយកគី មកធ្វើកាពិ តាមបែបប្រពៃណី ពលរដ្ឋក្នុងភូមិអង្កោលកំពុងមមាញឹកប្រមូលយកគី មកធ្វើកាពិ តាមបែបប្រពៃណី
ជីវិតនិងសង្គម អាប្រាហាម ម៉ាស្ល៉ូ អ្នកចិត្តសាស្រ្តដែលចែងតម្រូវការរបស់មនុស្ស លោកអាប្រាហាម ហារ៉ូដ ម៉ាស្ល៉ូ កើតនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩០៨ នៅសង្កាត់ប្រូកគ្លីន ទីក្រុងញូយ៉ក និងទទួលមរណភាពនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៧០ នៅទីក្រុងម៉េនឡូ រដ្ឋកាលីហ្វ័រនី សហរដ្ឋអាម៉េរិក។ លោកគឺជាអ្នកចិត្តវិទ្យាមនុស្សជាតិនិយម របស់អាម៉េរិក ដែលជាបិតាស្វែងយល់អំពីមនុស្សខាងផ្នែកចិត្តវិទ្យា។ លោកត្រូវបានស្គាល់ សម្រាប់ការពន្យល់អំពីការជំរុញទឹកចិត្តតាមរយៈថ្នាក់ពីរ៉ាមីដនៃតម្រូវការរបស់មនុស្ស។
ជីវិតនិងសង្គម លោកវីតាលី គ្លីតឆ្កូ កំពូលកីឡាករប្រដាល់ពិភពលោក និងជាអ្នកនយោបាយខ្លាំង នៅ អ៊ុយក្រែន លោកវីតាលី គ្លីតឆ្កូ គឺជាអ្នកប្រដាល់ និងអ្នកនយោបាយដ៏ល្បីរបស់អ៊ុយក្រែន។ លោកកើតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៧១ នៅទីក្រុងបេលឡូវ៉ូស្ក័រអេ សាធារណរដ្ឋសង្គមនិយមសូវៀត គៀហ្គីហ្ស៉េ។ លោកវីតាលី គ្លីតឆ្កូ ក៏ជាម្ចាស់ពានរង្វាន់កីឡាប្រដាល់ទម្ងន់ធ្ងន់ពិភពលោក WBC ផងដែរ។
ជីវិតនិងសង្គម ស៊ឺម៉ា យៀន អធិរាជបន្ទាប់ពីសម័យសាមកុក ស៊ឺម៉ា យៀន គឺជាអធិរាជប្រទេសចិន ក៏ត្រូវបានស្គាល់នៅក្រោមឈ្មោះរជ្ជកាល ព្រះអង្គវូទី។ ស៊ឺម៉ា យៀន គឺជាកូនប្រុសរបស់ស៊ឺម៉ា ចាវ បងប្អូនជីដូនមួយរបស់ស៊ឺម៉ា ស្ហ៊ឺ និងជាចៅរបស់ស៊ឺម៉ា អ៊ី។ ព្រះអង្គស្នងមរតកបន្តពីបិតានៅក្នុងតំណែងព្រះអង្គម្ចាស់ ជីន ព្រមទាំងដំណែងជាអ្នកកាន់កិច្ចការរាជការ។ នៅឆ្នាំ២៦៥ ព្រះអង្គបានឲ្យអធិរាជ ឆាវហ័ន នៃត្រកូលឆាវ ដាក់រាជ និងស្ថាបនារាជវង្សជីន។ ដូច្នេះព្រះអង្គជាអ្នកបញ្ចប់ជាផ្លូវការនៅសម័យកាលនគរបី ឬសម័យសាមកុកនៅប្រទេសចិន។
ជីវិតនិងសង្គម Little Library បន្តយុទ្ធនាការ «Building Bridges Through Book» ដើម្បីគាំទ្រការអានកុមារកម្ពុជា Little Library បន្តយុទ្ធនាការ «Building Bridges Through Book» ដើម្បីគាំទ្រការអានកុមារកម្ពុជា
ជីវិតនិងសង្គម លោកហេនរី ហ្វ៉ដ បិតានៃឧស្សាហកម្មរថយន្តអាម៉េរិក លោកហេនរី ហ្វ៉ដ កើតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៨៦៣ នៅទីក្រុងឌៀប៊ន រដ្ឋមីជីកេន សហរដ្ឋអាម៉េរិក។ លោកទទួលមរណភាពនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៤៧ នៅក្នុងទីក្រុងដដែល។
ជីវិតនិងសង្គម លោកអេឡិចហ្សេនឌើ ហ្វ្ល៉េមីង អ្នករកឃើញថ្នាំពេនីស៊ីលីនដំបូងគេ លោកអេឡិចហ្សេនឌើ ហ្វ្ល៉េមីង គឺជាគ្រូពេទ្យ ជីវវិទូ និងជាអ្នកឱសថសាស្រ្តជនជាតិ អង់គ្លេស។ លោកកើតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៨៨១ នៅភូមិដាកវ៉េល ខេត្ត អៃស្ហៀរ៍ ស្កុតឡេន។ លោកទទួលមរណភាពនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៥៥ នៅទីក្រុងឡុង ប្រទេស អង់គ្លេស។ លោកបានបោះពុម្ពផ្សាយនូវអត្ថបទជាច្រើនពាក់ព័ន្ធនឹងបាក់តេរីវិទ្យា ប្រព័ន្ធភាព សាំ និងការព្យាបាលតាមវិធីសាស្រ្តគីមី។
ជីវិតនិងសង្គម លោកឡៃ ជីងតឺ ប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ មិនទទួលផែនការសន្តិភាពរបស់ចិន លោកឡៃ ជីងតឺ ឬគេស្គាល់តាមឈ្មោះអង់គ្លេសរបស់លោក គឺវីលៀម ឡៃ កើតនៅថ្ងៃទី៦ ខែ តុលា ឆ្នាំ១៩៥៩ នៅទីក្រុងវ៉ានលី កោះតៃវ៉ាន់។ លោកគឺជាគ្រូពេទ្យ និងរដ្ឋបុរសរបសតៃវ៉ាន់។ លោកក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋតៃវ៉ាន់ចាប់តាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
ជីវិតនិងសង្គម លោកម៉ូស្ហ៉េ ដាយ៉ាន មេទ័ពដ៏ល្បីល្បាញរបស់អ៊ីស្រាអែល លោកម៉ូស្ហ៉េ ដាយ៉ាន កើតនៅថ្ងៃទី២០ ឧសភា ឆ្នាំ១៩១៥ នៅទីក្រុង ដឺហ្គានៀ និងទទួលមរណភាព នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៨១ នៅទីក្រុងតេល អាវីវ។ លោកគឺជាទាហាន និងជាអ្នកនយោបាយជនជាតិអ៊ីស្រាអែល។
ជីវិតនិងសង្គម លោកមូន ជេអ៊ីន ប្រធានាធិបតីដ៏មានប្រជាប្រិយភាពរបស់កូរ៉េខាងត្បូង លោកមូន ជេអ៊ីន កើតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៥៣ នៅសង្កាត់ ជីអូជេ នៅក្នុងតំបន់ យេអុងណាម ខេត្តជីអុងសាង ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។ លោកមូន ជេអ៊ីន គឺជាមេធាវី និងរដ្ឋបុរសកូរ៉េខាងត្បូង និងជាប្រធានាធិបតីសាធារណរដ្ឋកូរ៉េពីថ្ងៃទី១០ ឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី១០ ឧសភា ឆ្នាំ២០២២។
ជីវិតនិងសង្គម លោកម៉ានី ប៉ាកគីអាវ កំពូលកីឡាករប្រដាល់ដ៏ល្បីរន្ទឺនៅទ្វីបអាស៊ី និងពិភពលោក លោកម៉ានី ប៉ាកគីអាវ ដែលឈ្មោះពិតរបស់លោក គឺ លោក អេម៉ានូអែល ដាពីដ្រង់ ប៉ាកគីអាវ។ លោកលោកម៉ានី ប៉ាកគីអាវ កើតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៨ នៅទីក្រុង ប៊ុគីដនុង នៅលើកោះមីនដាណាវ ប្រទេសហ្វីលីពីន។ លោកគឺជាកីឡាករប្រដាល់ និងជាអ្នកនយោបាយហ្វីលីពីន។
ជីវិតនិងសង្គម ស៊ីហ្គម៉ង ហ្វ្រឺដ ស្ថាបនិកវិធីព្យាបាលផ្លូវចិត្តតាមរបៀបចិត្តវិភាគ លោកស៊ីហ្គម៉ង ហ្វ្រឺដ កើតនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៨៥៦ នៅទីក្រុងហ្វ្រ៉េប៊ឺក ចក្រភពអូទ្រីស និងទទួលមរណភាពនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៣៩ នៅទីក្រុងឡុង ប្រទេសអង់គ្លេស។ លោកស៊ីហ្គម៉ង ហ្វ្រឺដគឺជាប្រសាទ វិទូជនជាតិអូទ្រីស និងជាស្ថាបនិកចិត្តវិភាគ។
ជីវិតនិងសង្គម លោកអ៊ូ ថាន់ អគ្គលេខាអង្គការសហប្រជាជាតិដោះស្រាយវិបត្តិមីស៊ីលគុយបា លោកម៉ាហា ត្រៃ ស៊ីធូ អ៊ូ ថាន់ កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩០៩ នៅ ប៉ាន់តាន់ណាវ ប្រទេសភូមា និងទទួលមរណភាពនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៧៤ នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក។ លោកគឺជាអ្នកនយោបាយភូមា និងជាអគ្គលេខាទី៣ នៃអង្គការសហប្រជាជាតិ ពីឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៧១។
ជីវិតនិងសង្គម លោកស៊ឺកាណូ សូស្រ្ត៉ូឌីហាកដ្យូ បិតាឯករាជ្យរបស់ឥណ្ឌូនេស៊ី លោកស៊ឺកាណូ កើតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩០១។ លោកគឺជាប្រធានាធិបតីទី១ នៃ សាធារណរដ្ឋឥណ្ឌូនេស៊ី ពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៦៧។ លោកបានប្រកាសឯករាជ្យភាព ឥណ្ឌូនេស៊ី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៤៥ ជាមួយលោកហាតតា ដែលជាអនុ ប្រធានាធិបតី។
ជីវិតនិងសង្គម លោកម៉ាហាធា ម៉ូហាម៉េដ រដ្ឋបុរសក្នុងប្រវត្តិសាស្រ្តម៉ាឡេស៊ីសម័យទំនើប លោកម៉ាហាធា ប៊ីន ម៉ូហាម៉ាដ កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥ នៅទីក្រុង អាល័រ សេតា ប្រទេសម៉ាឡេស៊ី។ លោកគឺជារដ្ឋបុរសម៉ាឡេស៊ី និងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ និងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។
ជីវិតនិងសង្គម ស្តេចអាប់ដេលឡាហ្ស៊ីស អ៊ីបេន សាអ៊ូត បង្រួបបង្រួមប្រទេសអារ៉ាប៊ី សាអ៊ូឌីត ព្រះរាជាអាប់ដេលឡាហ្ស៊ីស អ៊ីបេន សាអ៊ូត ប្រសូតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៨៨០នៅទីក្រុងរីយ៉ាដ និងសោយទីវង្គតនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ទៅទីក្រុងតាអេហ្វ។ ព្រះអង្គគឺជាស្ថានិកនៃរដ្ឋសាអ៊ូឌីតទី៣ ដែលសព្វថ្ងៃនេះ គឺជាប្រទេស អារ៉ាប៊ី សាអ៊ូឌីត។ ពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩២៦ រហូតដល់ថ្ងៃសោយទីវង្គត ព្រះអង្គគឺជាស្តេចទី២ នៃរដ្ឋហេដចា និងរដ្ឋណេដ និងជាស្តេចដំបូងនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត សម័យទំនើប។
ជីវិតនិងសង្គម លោកអង់ដ្រេ សាខារ៉ូវ បិតាគ្រាប់បែកនុយក្លេអ៊ែររបស់សូវៀត លោកអន់ដ្រេ ឌីមីទ្រីវីច សាខារ៉ូវ កើតនៅទីក្រុងមូស្គូ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩២១។ លោកគឺជាអ្នករូបវិទ្យានុយក្លេអ៊ែរសូវៀត ដែលមានដើមកំណើតរុស្ស៊ី និងជាបិតាគ្រាប់បែកអ៊ីដ្រូសែនសូវៀត។ លោកអន់ដ្រេ សាខារ៉ូវ ក៏ជាសកម្មជនសម្រាប់សិទ្ធមនុស្ស សេរីភាពស៊ីវិល និងការកែទម្រង់នៅក្នុងប្រទេស។ លោកបានទទួលពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៧៥។