រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ នឹងធ្វើឱ្យកម្ពុជា មានភាពម្ចាស់ការលើការបណ្ដុះបណ្ដាល និងផ្គត់ផ្គង់កម្លាំងពលកម្មផ្នែកយានយន្តគ្រប់ប្រភេទទាំងស្រុង ចាប់ពីចុងឆ្នាំ២០២៧នេះតទៅ ដើម្បីធ្វើយ៉ាងណា ធានាលើការផ្គត់ផ្គង់កម្លាំងពលកម្មឱ្យបានគ្រប់គ្រាន់ ស្របទៅតាមតម្រូវការជាក់ស្ដែង និងខ្សែសង្វាក់ផលិតកម្មក្នុងស្រុក។