ខណៈដែលព្រះសហគមន៍កាតូលិកនៅកូរ៉េខាងត្បូងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះទិវាយុវជនពិភពលោក ឆ្នាំ ២០២៧ កាឌីណាល់លីវីស អន់តូនីញ៉ូ តាគ្លេ (Luis Antonio Tagle) បានផ្តល់ការពិចារណាលើតួនាទីនៃវប្បធម៌ មុខម្ហូប និងជំនួបប្រចាំថ្ងៃ ក្នុងការបង្កើនជំនឿ និងស្វាគមន៍យុវជនពិភពលោក។ មតិរបស់លោកត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារឌឹឡៃថ៍ (The Light Hotel) នៅក្រុងប៉េណាំង ក្នុងអំឡុងពេលបូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ។