អភិបាលព្រះសហគមន៍កាតូលិកនៅហ្វីលីពីនរិះគន់ប្រធានាធិបតី

លោក រ៉ូភឺតូ សាន់តូស (Ruperto Santos) អភិបាលនៃព្រះសហគមន៍ភូមិភាគអេនទីប៉ូឡូ (Antipolo) ដែលជាភូមិភាគមានគ្រីស្តបរិស័ទច្រើនជាងគេមួយនៅភាគខាងកើតនៃទីក្រុងម៉ានីលក្នុងប្រទេសហ្វីលីពីន បានរិះគន់សុន្ទរកថាស្តីពីស្ថានភាពជាតិ ឆ្នាំ២០២៦ របស់ប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកូស។

លោកអភិបាលបាននិយាយថា អ្វីដែលប្រធានាធិបតីបានលើកឡើងវាបានបរាជ័យក្នុងការឆ្លើយនឹងសំណួររបស់ប្រជាជនហ្វីលីពីនដែលស្វែងរកការទទួលខុសត្រូវ យុត្តិធម៌ និងក្តីសង្ឃឹម។

បន្ទាប់ពីស្តាប់សុន្ទរកថារបស់ប្រធានាធិបតីថ្លែងទៅកាន់សភា លោកអភិបាលបានពិពណ៌នាអំពីការថ្លែងនោះថា ជាការខកចិត្ត និងភាពអាម៉ាស់។ លោកបាននិយាយថា «វាជាការខកចិត្តមួយ ពីព្រោះមនុស្សជាច្រើនបានសង្ឃឹមថានឹងឮការឆ្លើយតបយ៉ាងច្បាស់លាស់ និងត្រង់ៗចំពោះសំណួរដែលមិនទាន់ដោះស្រាយ ដែលបន្តធ្វើឱ្យមនសិការសាធារណៈមានបញ្ហា»។

លោកអភិបាលបាននិយាយថា សុន្ទរកថានេះមិនបានឆ្លើយតបគ្រប់គ្រាន់ចំពោះបញ្ហាដែលបន្តធ្វើឱ្យសាធារណជនព្រួយបារម្ភនោះទេ។ លោកអភិបាលក៏បានជំរុញឱ្យប្រជាជនហ្វីលីពីនកុំឱ្យបាត់បង់ក្តីសង្ឃឹម ទោះបីជាមានបញ្ហាប្រឈមផ្នែកនយោបាយក៏ដោយ។

នៅក្នុងសុន្ទរកថានោះ លោក ម៉ាកូស បានត្រឹមតែគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ រួមទាំងការស៊ើបអង្កេតលើគម្រោងខ្មោចដែលត្រូវបានចោទប្រកាន់ និងការទទួលបានទ្រព្យសម្បត្តិខុសច្បាប់។

លោកក៏បានប្រកាសពីស្ថានភាពអាសន្នថាមពលជាតិ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងនៅមជ្ឈិមបូព៌ា ដោយប្រកាសវិធានការដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ ។ល។

Daily Program

Livesteam thumbnail
khmer popup image