អត្ថបទគម្ពីរថ្ងៃនេះ ព្រះយេស៊ូបានយាងចូលទៅក្នុងព្រះវិហារនៅទីក្រុងយេរូសាឡឹម ព្រះអង្គរកឃើញអ្នកលក់ដូរ អ្នកដូរប្រាក់ ឬគេប្រើព្រះវិហារនេះដោយអត់សមរម្យ។ ហេតុនេះបានជាព្រះអង្គមានព្រះបន្ទូលថា នៅទីនេះជាកន្លែងអធិដ្ឋាន មិនមែនជាកន្លែងលក់ដូរទេ! ព្រះអង្គសូមឲ្យគេកុំយកកន្លែងនេះក្លាយជាសម្បុកចោរ។