ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី ១៦ កក្កដា ម្សិលមិញ បានបើកកិច្ចប្រជុំ«សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី»ក្រោមអធិបតីភាពរបស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក។ជាកិច្ចប្រជុំធ្វើឡើង ខណៈពេលដែលករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើនឡើង ដោយមានសម្លាប់ពលរដ្ឋប្រមាណ៧៩៣នាក់ នៅឆមាសទី១ ឆ្នាំ២០២៤នេះ។