តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរថា «ក្រោយការអត់ធ្មត់លើស ២៤ម៉ោង ដើម្បីគោរពនូវបទឈប់ និងត្រូវការពេលវេលា ដើម្បីជម្លៀសប្រជាជនចេញ មកតំបន់សុវត្តិភាព។ ល្ងាចម្សិលមិញ យើងបានតបតបន្ថែម ដោយយប់មិញនិងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃ អនុធីន បានប្រកាសថា និងប្រើកម្លាំងវាយយក ១១ចំណុចដែលយើងមិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួល កុំឲ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុចដែល ខ្មាំងវាយចូល»។