បងប្អូនពលរដ្ឋនៅតំបន់ដែលរងការប៉ះទង្គិចនៅព្រំដែនសូមប្រុងប្រយ័ត្ននិងសំណល់គ្រាប់មិនទាន់ផ្ទុះ

ការប៉ះទង្គិចនៅព្រំដែនដែលផ្ទុះខ្លាំងនៅក្នុងខេត្តឧត្តរមានជ័យនិងព្រះវិហារ ហើយផ្នែកខ្លះនៃខេត្តពោធិសាត់ប្រាកដជាប្រឈមមុខនឹងសំណល់គ្រាប់មិនទាន់ផ្ទុះ ជាពិសេសគឺគ្រាប់បែកចង្កោម ដែលប្រើប្រាស់ ដោយកងទ័ពថៃ។​

នៅក្នុងអំឡុងពេលនៃការប៉ះទង្គិចរយៈពេល៥ថ្ងៃនេះ ពេលវេលានេះមិនសូវជាវែងទេ ប៉ុន្តែទុកលំបាក ដែលត្រូវរត់ចោលភៀសខ្លួនពីគ្រោះថ្នាក់ គឺដូចជារយៈពេល​៥ ឆ្នាំ​។​ បងប្អូនអាចប្រឈមមុខនឹងបងប្អូន សាច់ញាតិ ដែលត្រូវបានពលីនៅក្នុងសមរភូមិ ខូចខាតផ្ទះសម្បែង​ និង ទ្រព្យសម្បត្តិ ក៏ដូចជាសត្វពាហនៈផ្សេងៗ​។​

ការលំបាកទាំងនេះបងប្អូនបានឆ្លងរួចហើយ ប៉ុន្តែចាប់ពីពេលនេះទៅប្រសិនបើសន្តិភាពបានស្តារនៅក្រោមស្មារតីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមេដឹកនាំកម្ពុជានិងថៃសម្រេចបាននៅម៉ាឡេស៊ី កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២៥​ ពិតប្រាកដ អ្វីដែលបងប្អូនត្រូវប្រឈមបន្ទាប់គឺសំណល់គ្រាប់និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

នៅក្នុងរយៈពេល ៥ថ្ងៃនេះ​ សំណង់អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តដែលជាសមរភូមិជួរមុខ ពិសេសគឺឧត្តរមានជ័យ និង ព្រះវិហារ គឺរាប់សិបពិបាកនឹងគណនា នៅមិនរាប់ដល់គ្រាប់តូចៗដែលវាជាសំណល់ នៃគ្រាប់បែកចង្កោមដែលថៃបានប្រើប្រាស់នៅក្នុងនៅក្នុងការប៉ះទង្គិច៥ថ្ងៃនេះ​។​

សូមប្រុងប្រយ័ត្នសំណល់ទាំងនេះអាចនឹងបន្តសេសសល់ហើយអាចបង្កគ្រោះថ្នាក់ដល់បងប្អូន ជាពិសេសគឺកុមារាកុមារីតូចៗដែលគ្នាមិនស្គាល់ ហើយអាចឈានទៅរើសពពួកសំណល់សព្វាវុធតាំងនេះមកលេង ដោយស្មានថា ជាអ្វីដែលសុវត្ថិភាពពួកគេអាលេងបាន។

ពាក់ព័ន្ធនឹងការព្រួយបារម្ភនេះ លោក​ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលបោកសំអាតមីន ដែលគេតែងតែស្គាល់ថា​ស៊ីម៉ាក ក៏បានលើកឡើងពីបញ្ហានេះដែរ​។​

លោកបានលោកឡើងថា នៅពេលណាសភាពការណ៍នៃសង្គ្រាមបានបញ្ឈប់កម្លាំងអង្គភាពCMAC ត្រៀមធ្វើការពង្រាយកម្លាំងជំនាញ​ ដើម្បីដំណើរការស្រាវជ្រាវនិងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម​ គ្រាប់មិនទាន់ផ្ទុះ​ និងដំណើរការបោសសម្អាតជូនប្រជាពលរដ្ឋ​ ក្រុមហ៊ុន​ និងអាជ្ញាធរមូលដ្ឋាន​ ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព។

ក្នុងសភាពការណ៍ចំពោះមុខ​ក្នុងតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម​ លោកបាន អំពាវនាវជូនប្រជាពលរដ្ឋទាំងអស់មេត្តាធ្វើការទំនាក់ទំនងមកមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ដោយផ្ទាល់​ ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅទិសខេត្តប្រាសាទព្រះវិហារនិងខេត្តឧត្តរមានជ័យ។

សរុបទៅនៅក្នុងស្ថានភាពចំពោះមុន នៅពេលនេះគឺបងប្អូននៅតំបន់ដែលធ្លាប់មានគ្រាប់ផ្លោងគឺត្រូវតេប្រុងប្រយ័ត្នហើយរាយការណ៍ជូនសមត្ថកិច្ចជំនាញ​ជាពិសេសគឺស៊ីម៉ាក់។ បងប្អូនសូមអប់រំណែនាំក្មេងៗ​កុំអោយរើសវត្ថុប្លែកៗមិនដែលឃើញពីព្រៃមកលេងវាគ្រោះថ្នាក់។​ សូមលើកកំពស់ការប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីសុខនិងសុវត្ថិភាព៕

 

 

Daily Program

Livesteam thumbnail