នៅពេលមានសមិទ្ធផលថ្មី សង្ឃឹមថា យើងនឹងប្រើប្រាស់ដោយការទទួលខុសត្រូវ

នៅពេលមានសមិទ្ធផលថ្មី សង្ឃឹមថា យើងនឹងប្រើប្រាស់ដោយការទទួលខុសត្រូវ
នៅពេលមានសមិទ្ធផលថ្មី សង្ឃឹមថា យើងនឹងប្រើប្រាស់ដោយការទទួលខុសត្រូវ

នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ បងប្អូនប្រជាពលរដ្ឋដែលនៅម្តុំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលែងឮសូរសន្ធឹកសម្លេងយន្តហោះគ្រហឹមពេលហោះឡើងនិងហោះចុះទៀតហើយ ដោយយន្តហោះទាំងអស់ត្រូវផ្ទេរទៅធ្វើប្រតិបត្តិការដឹកជញ្ជូននៅអាកាសយានដ្ឋានថ្មីគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ។​

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសមិទ្ធផលថ្មីស្រឡាងដែលកម្ពុជាអាចសម្រេចបាន ក្រោយពេលដែលបើកការសាងសង់កាលពីឆ្នាំ២០២០ កន្លងទៅ។

អាកាសយាន្តដ្ឋានថ្មីនេះគឺកំពុងតែបង្ហាញរូបរាងហើយនៅក្នុងខេត្តកណ្តាល និង តាកែវ លើផ្ទៃដីជាង ២.៦០០ហិចតា។ អាកាសយានដ្ឋាននេះជាព្រលានយន្តហោះលំដាប់ 4F ដ៏ទំនើបទាន់សម័យ ដែលអាចធ្វើឱ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១ និង អាចលើសពីនេះថែមទៀត។

សមិទ្ធផលដ៏អស្ចារ្យនេះមិនមែនជប់បាននោះទេ គឺវាកើតពីការចំណាយធនធានដែលមាន តម្លៃដល់ទៅប្រមាណជា១,៥ពាន់លានដុល្លារ ក្រោមចក្ខុនិងទស្សនវិស័យដ៏វែងឆ្ងាយនៅក្នុងគោលបំណងលើកកំពស់និងពង្រឹកសក្តានុពលសេដ្ឋកិច្ច ជំរុញការតភ្ជាប់ និង បើកចំហរជើងមេឃនៅកម្ពុជាឲ្យកាន់តែទូលំទូលាយ នៅក្នុងគោលបំណងដើម្បីលើកកំពស់ការអភិវឌ្ឈសេដ្ឋកិច្ច។​

អាកាសយាន្តដា្ឋនអន្តរជាតិនីមួយៗមិនមែនជាធនធានងាយស្រួលនឹងទទួលបាន ឡើយ ដូច្នេះយើងគម្បីប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ម្ចាស់ការខ្ពស់ និង ចូលរួមថែរក្សា និង ស្រលាញ់ទាំងអស់គ្នា​ដូច្នេះគប្បីកុំធ្វើសកម្មភាពណាដែលចង្រៃ យើងអាចធ្វើឲ្យខូចខាតដល់សម្បត្តិនិងធនធានដែលយើងអាចកសាងឲ្យេចេញជារូបរាងឡើងមកដល់ពេលនេះ។​

សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលបានបម្រើសេវាកម្មនិងផ្តល់មោទកភាពជាតិដល់សព្វថ្ងៃនះ គឺយើងបានប្រើប្រាស់វាដ៏យូរបំផុត គឺរហូតដល់ទៅជាង ៦០ ឆ្នាំឯណោះ។  អាកាសយានដ្ឋាននេះ បានកសាងឡើងតាំងពីទស្សវត្សរ៍នៃឆ្នាំ​១៩៥០ មកដល់ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ​២០២៥​ ប៉ុន្តែវានៅតែមានលក្ខណៈសម្បត្តិ ដូច្នេះហើយបានជាយើងសម្រេចអភិរក្សទុក។

សរុបទៅយើងសង្ឃឹមថា អាកាសយានដ្ឋានថ្មីដែលនឹងបើកដំណើរនៅពេលខាងមុខនេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធថ្មីមួយដែលអាចនឹងឲ្យកម្ពុជាយើងអាចប្រើប្រាស់បានយូរ អង្វែងនិងអាចទាញយកផលប្រយោជន៍កាន់តែច្រើនសម្រាប់មកអភិវឌ្ឈន៍និងពង្រឹងសមត្ថភាពសេដ្ឋកិច្ច​ក៏ដូចជាការពារជាតិយើងទាំងអស់គ្នា ឲ្យកាន់តែរឹងមាំ៕