យោធាអ៊ីស្រាអែល កាលពីព្រលឹមថ្ងៃទី៦ មិថុនា បានអះអាងពំពីការវាយប្រហារតាមផ្លូវ អាកាសទៅលើសាលារបស់ទីភ្នាក់នៃអង្គការសហប្រជាជាតិដែល មានជនភៀសខ្លួនប៉ាឡេស្ទីនស្ថិតនៅ គឺសាលា អាន់វ៉ា នៅក្នុងដែនដីហ្គាហ្សា។ យោងតាមយោធាអ៊ីស្រាអែល កន្លែងនេះ ក៏ជាមូលដ្ឋាននៃក្រុមហាម៉ាស។ បើតាមចលនាឥស្លាម ការវាយប្រហារបានធ្វើឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ២៧នាក់។ នៅក្នុងសេចក្តីប្រកាសមួយ ទាហានអ៊ីស្រាអែល បានបញ្ជាក់ថា ៖ “យន្តហោះចម្បាំងយោធា បានដឹកនាំការវាយប្រហារជាក់ច្បាស់ទៅលើមូលដ្ឋានរបស់ហាម៉ាសដែលស្ថិតនៅក្នុងសាលាអាន់វ៉ានៅក្នុងតំបន់ នូសីរ៉ា។”