Mount Alvernia ជាមន្ទីរពេទ្យកាតូលិកតែមួយគត់នៅសិង្ហបុរី
ពលរដ្ឋសិង្ហបុរី នៅតែបន្តចងចាំ និង វាយតម្លៃខ្ពស់អំពីការដើរតួនាទីដ៏សំខាន់របស់ Mount Alvernia ដែលជាមន្ទីរពេទ្យកាតូលិកតែមួយគត់នៅក្នុងប្រទេសសិង្ហបុរី។
មន្ទីរពេទ្យនេះ គឺជាមន្ទីរពេទ្យដែលផ្តល់សេវាថែទាំអ្នកជំងឺទូទៅស្រួចស្រាវកម្រិតទីបីដែលមិនស្វែងរកប្រាក់ចំណេញតែមួយគត់នៅក្នុងប្រទេសនេះ។
មន្ទីរពេទ្យ មានគ្រែចំនួន ៣៤០ ហើយកំពុងតែដំណើរការដោយវេជ្ជបណ្ឌិតឯកទេសជាង ៣៧០ នាក់ និងមានវេជ្ជបណ្ឌិតជំនាញចំនួន ១.៤៨០ នាក់ផ្សេងទៀត។
មន្ទីរពេទ្យនេះត្រូវបានគេដឹងថា គឺជាកន្លែងដែលផ្តល់ការព្យាបាល និងការថែទាំ ដោយការយកចិត្តទុកដាក់ខ្ពស់ និងក្រុមគ្រួសាររបស់ពួកគេដោយមិនគិតពីប្រវត្តិ ឬជំនឿឡើយ ប៉ុន្តែទីនោះជាមន្ទីរពេទ្យកាតូលិក។
លោក វីលៀម លី (William Lee ) ជាបូជាចារ្យមួយរូប បានចែករំលែក នូវហេតុការណ៍ដ៏រំជួលចិត្តមួយ នៅក្នុងអំឡុងពេលពិធីថ្វាយអភិបូជា ដើម្បីប្រារព្ធខួបលើកទី ៦៥ នៃមន្ទីរពេទ្យនេះ។
មន្ទីរពេទ្យនេះ ត្រូវបានបង្កើតឡើងដោយដូនជីមកពី ក្រុមសាសនទូត Franciscan Missionaries of the Divine Motherhood។
លោកបូជាចារ្យបានចែករំលែកថា មន្ទីរពេទ្យនេះគឺជាកន្លែងដែលសង្រ្គោះជីវិតមនុស្សដោយស្ងៀមស្ងាត់ និង ស្នាមញញឹម ហើយសូម្បីតែមនុស្សដែលជិតស្លាប់ក៏នៅតែទទួលការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវ៕