អ្នកនិពន្ធវ័យក្មេងនៅបង់ក្លាដែស រកឃើញពីឥទ្ធិពលនៃការសរសេរ

អ្នកនិពន្ធវ័យក្មេងនៅប្រទេសបង់ក្លាដែសត្រូវបានគេអះអាងថា បានរកឃើញឡើងវិញនូវឥទ្ធិពលនិងតួនាទីនៃការសរសេរនៅក្នុងសិក្ខាសាលាអ្នកនិពន្ធគ្រីស្ទានជាតិលើកទី៣៣ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែមីនា នៅទីក្រុងដាកា។

កម្មវិធីសិក្ខាសាលានេះបានប្រមូលផ្តុំយុវជនកាតូលិកមកពីទូទាំងប្រទេសបង់ក្លាដែស ដើម្បីពិភាក្សានិងរិះគិតលើឆ្លុះបញ្ចាំងពីការសរសេរ ដើម្បីបណ្តុះទស្សនខាងវិញ្ញាណ និងប្រែក្លាយការសរសេរឲ្យទៅជាឧបករណ៍សម្រាប់ការផ្លាស់ប្តូរសង្គម។

ថ្លែងនៅក្នុងឱកាសនោះ លោកបូជាចារ្យ ប៊ីកាហ្វ ជេម រ៉េប៊ីអ៊ីរ៉ូ ( Bikash James Rebeiro) លេខាធិការនៃគណៈកម្មការ យុវជន និងជាអ្នកសម្របសម្រួលយុវជនជាតិនៃព្រះសហគមន៍កាតូលិកបង់ក្លាដែស បានលើកទឹកចិត្តអ្នកចូលរួមឱ្យទទួលស្គាល់អំណោយច្នៃប្រឌិតដែលព្រះប្រទានឱ្យ។

លោកបានមានប្រសាសន៍ថា មនុស្សគ្រប់រូបគឺជាអ្នកនិពន្ធ ហើយលោកក៏បាន ជំរុញឱ្យពួកគេបង្ហាញពីការយល់ដឹងរបស់ពួកគេតាមរយៈការសិក្សា ការឆ្លុះបញ្ចាំង និងភាសាសំណេរ ។

 លោកបានអំពាវនាវដល់អ្នកចូលរួមឲ្យ ញែករវាងការស្រមើលស្រមៃរបស់ពួកគេ ហើយឈានទៅ បង្កើតគំនិត និងការបំផុសគំនិតថ្មីៗ ហើយចែករំលែកតាមសំណេរ៕

Daily Program

Livesteam thumbnail