ស្ថានតំណាងព្រះសហគមន៍នៅ UN ថ្លែងថា សេរីភាពនៃជំនឿគឺសំខាន់ណាស់

ស្ថានតំណាងអចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយព្រមានថា នៅពេលដែលសេរីភាពជាមូលដ្ឋាននៃជំនឿត្រូវបានបដិសេធ នោះ​នាំឲ្យ​មាន​ការភ័យខ្លាច ការសង្ស័យជំនួសការសន្ទនា ហើយការគាបសង្កត់បង្កើតអំពើហិង្សា។

សេចក្តីថ្លែងការដែលបានចេញកាលពី ថ្ងៃទី១៦ ខែមីនា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សន្តអាសនៈបានលើកឡើងនៅក្នុង ទិវាអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងមូស្លីមថា អ្វីដែលជាជម្លោះនិងហិង្សាដែលកើតឡើងដោយសាសនានានា គឺជាលទ្ធផលនៃការបរាជ័យក្នុងការទទួលស្គាល់ និងការពារ សិទ្ធិសេរីភាពនៃសាសនា ឬជំនឿ។

វ៉ាទីកង់​ញ៉ូវបានអះអាងថា សិទ្ធិខាងជំនឿ មិនមែនជាជម្រើសទេ ផ្ទុយទៅវិញ វាគឺជា គ្រឹះនៃសង្គមយុត្តិធម៌ណាមួយ។

ប្រភពដដែលបានសង្កត់ធ្ងន់ថា នៅពេលដែលសេរីភាពត្រូវបានបដិសេធ មនុស្ស ត្រូវបានដកហូតសមត្ថភាពក្នុងការឆ្លើយតបដោយសេរីទៅនឹងការអំពាវនាវនៃសេចក្តីពិត៕

 

Daily Program

Livesteam thumbnail