សម្តេចប៉ាបឡេអូ៖ នៅក្នុងសង្គ្រាម យើងត្រូវរួមគ្នាការពារអាយុជីវិតជនរងគ្រោះនានា
នៅក្នុងអំឡុងពេលពេលវេលាដែលយើងកំពុងតែស្ថិតនៅក្នុងអំឡុងពេលមហន្តរាយនៃសង្គ្រាម វាជាពេលវេលាដ៏ សំខាន់ដែលយើងត្រូវតែយកចិត្តទុកដាក់ក្នុងការការពារអាយុជីវិតនៃយើងទាំងអស់គ្នារហូតដល់វាបញ្ចប់ទៅតាមវដ្តនៃធម្មជាតិ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះជាបន្ទូលរបស់សម្តេចប៉ាបឡេទី១៤ បានសម្តែងឡើង កាលពីសប្តាហ៍មុនខណៈដែលទ្រង់រំលឹកឡើងវិញនូវទិវាសម្រាប់ភាពពិសិដ្ឋនៃជីវិតនៅក្នុងសុន្ទរកថារបស់ទ្រង់ទៅកាន់គ្រីស្តបរិស័ទ ដែលនិយាយភាសាប៉ូឡូញ។
សម្តេចប៉ាបឡេអូបានអំពាវនាវដល់គ្រូអប់រំជំនឿទាំងអស់ ឱ្យ ប្រកាសដំណឹងល្អដោយខ្នះខ្នែង និងជួយគ្រីស្តបរិស័ទឱ្យប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការកសាងពិភពលោកនៃសន្តិភាព។
សម្តេចប៉ាបឡេអូបានរំលឹកដល់ គ្រីស្តបរិស័ទគ្រប់រូបថា ពួកគេត្រូវបានត្រាស់ហៅឱ្យធ្វើជាសិស្សដែលពោរពេញដោយសេចក្តីស្រឡាញ់ និងជាអ្នកនាំសារដ៏ក្លាហានដើម្បីប្រកាសដំណឹងល្អទូទាំងពិភពលោក៕