លោកអភិបាលអូលីវីយ៉េ ទទួល ឥដ្ឋិធាតុ របស់មរណបុគ្គល នៅប្រទេសឡាវ ចំនួនពីរ គឺ លោកបូជាចារ្យ យ៉ូសែប ប៊ូស៊ែល (Joseph Boissel) (១៩០៩-១៩៦៩) និង លោកបូជាចារ្យ ហ្សង់-ព្យែរ វ៉ូទីយែរ (Jean-Pierre Vautier) (១៩២៧-១៩៦១)

 លោកបូជាចារ្យ យ៉ូសែប ប៊ូស៊ែល (Joseph Boissel) (១៩០៩-១៩៦៩) លោកមានដើមកំណើតបារាំង បានមកដល់ប្រទេសឡាវក្នុងឆ្នាំ១៩៣៨ និងបានទទួលបេសកកម្មយ៉ាងយកចិត្តទុកដាក់ជាមួយបងប្អូនជនជាតិភាគតិចនៅតំបន់ភ្នំ ជាពិសេសជនជាតិមន(Hmong) ក្នុងព្រះសហគមន៍កាតូលិកឡាវភូមិភាគ ហ្លូងព្រះបាង។ លោកត្រូវគេសម្លាប់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៦៩ ខណៈពេលកំពុងជិះម៉ូតូទៅកាន់ព្រះវិហារដាច់ស្រយាលមួយ ដើម្បីថ្វាយអភិបូជា។

ទោះបីជាមានការជូនដំណឹងអំពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយក្រុមប៉ាតេឡាវ (Pathet Lao) ក៏ដោយ ក៏លោកមិនបោះបង់ចោលបងប្អូនគ្រីស្តជាកូនចៀមដែល នៅក្រោមការមើលថែរបស់លោកឡើយ លោកបានតាំងចិត្តនៅជាមួយបងបងប្អូនគ្រីស្តបរិស័ទជានិច្ច។

លោកបូជាចារ្យ ហ្សង់-ព្យែរ វ៉ូទីយែរ (Jean-Pierre Vautier) (១៩២៧-១៩៦១) ជាសាសនទូត ក្រុមបព្វជិត Oblate ដែលបានបម្រើការងារនៅប្រទេសឡាវក្នុងពេលសភាពការណ៍ នយោបាយមានភាពវឹកវរខ្លាំង។ លោកបានបម្រើក្នុងព្រះសហគមន៍កាតូលិកឡាវភូមិភាគ ហ្លូងព្រះបាង ជាតំបន់មានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។ លោកត្រូវគេចាប់ខ្លួន ហើយប្រហារជីវិត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៦១។

Bishop Olivier received the relics of two martyrs of Laos: Father Joseph Boissel (1909–1969) and Father Jean-Pierre Vautier (1927–1961). Joseph Boissel (1909-1969) Originally from France, he arrived in Laos in 1938 and devoted much of his mission to mountain people, particularly the Hmong ethnic group, in the Luang Prabang Vicariate. Circumstances of martyrdom: He was killed on July 5, 1969, while riding his motorcycle to a remote Christian community to celebrate mass.

Despite warnings about the dangers associated with the Pathet Lao's activities, he refused to abandon the faithful under his responsibility, true to his wish to remain with them. Jean-Pierre Vautier (1927-1961) He also worked as an Oblate missionary, working in Laos in an extremely tense political context.

He worked in the vicariate of Luang Prabang, in an area particularly prone to fighting. Circumstances of martyrdom: He was captured and executed on 14 May 1961.

Daily Program

Livesteam thumbnail
khmer popup image