ធាតុរបស់សន្តហ្រ្វង់ស៊ីស្កូ ត្រូវបានដាក់ឲ្យគោរពពេញមួយខែ
ក្នុងអំឡុងពេលរំលឹកខួបសន្តហ្រ្វង់ស៊ីស្កូនៃព្រះសហគមន៍ អាសស៊ីស៊ី (Assisi )គម្រប់មួយសតវត្សរ៍ សារីរិកធាតុរបស់លោក ត្រូវបានយកមកដាក់បង្ហាញនៅទីសាធារណៈដើម្បីគ្រីស្តបរិស័ទគោរព។
នេះជាពេលវេលាដ៏កម្រ និងជាប្រវត្តិសាស្ត្រសម្រាប់ព្រះសហគមន៍កាតូលិក ដែលបូជនីយេសក៍រាប់ពាន់នាក់មកពីជុំវិញពិភពលោក អាចប្រមូលផ្តុំគ្នានៅព្រះសហគមន៍អាសស៊ីស៊ី នៅក្នុងប្រទេសអ៊ីតាលី ដើម្បីគោរពធាតុរបស់សន្តហ្រ្វង់ស៊ីស្កូ។
កាលពីពេលថ្មីៗកន្លងទៅនេះ គ្រីស្តបរិស័ទដែលជាបូជនីយេសក៍នៅទីក្រុងនេះ ប្រមាណជា ១៨.០០០ នាក់ បានមកគោរពធាតុនេះរួចហើយ។
អដ្ឋិធាតុត្រូវបានដាក់តាំងបង្ហាញនៅក្នុងរូងក្រោមដីនៅវិមានបាស៊ីលីកានៃសន្តហ្រ្វង់ស៊ីស្កូ ជាកន្លែងដែល សន្តហ្រ្វង់ស៊ីស្កូត្រូវបានបញ្ចុះនៅឆ្នាំ១២៣០។
ពិធីបង្ហាញអដ្ឋិធាតុនេះគឺបានធ្វើ ចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ ដល់ថ្ងៃទី ២២ ខែមីនា គឺជាផ្នែកមួយនៃការរំលឹកខួបលើកទី ៨00 ឆ្នាំនៃការស្លាប់របស់សន្តហ្រ្វង់ស៊ីស្កូ ដែលជាបុរសក្រីក្រម្នាក់ ប៉ុន្តែក៏ជាសក្ខីកម្មនៃជំនឿនិងការបម្រើអ្នកតូចទាបរបស់ព្រះសហគមន៍កាតូលិក៕