ទិវាយុវជនឆ្នាំ២០២៧អាចផ្តោតលើប្រធានបទបញ្ហានៃភាពឯកោរបស់យុវជន

លោកអគ្គអភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគទីក្រុងសេអ៊ូល​ សិលា ជុង ស៊ុន តេក (Peter Chung Soon-taick) បានមានប្រសាសន៍ថា គោលដៅចម្បងមួយនៃទិវាយុវជនពិភពលោកឆ្នាំ២០២៧ នៅប្រទេសកូរ៉េខាងត្បូង គឺផ្តោតនៅលើបញ្ហានៃភាពឯកោកាន់តែខ្លាំងឡើងក្នុងចំណោមយុវជននៅក្នុងពិភពលោកដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។

លោកអគ្គអភិបាលបានមានប្រសាសន៍ថា ទីក្រុងសេអ៊ូលនឹងក្លាយជាកន្លែងមួយដែលយុវជនអាចជួបគ្នាហើយពិភាក្សាអំពីបញ្ហានេះហើយយើងសង្ឃឹមថា ពូកគេនឹងជម្រុះចោលនូវអ្វីដែលជាភាពឯកោរ ហើយក៏ជាព្រឹត្តិការណ៍ដែលបញ្ជាក់ថា ស្ថាប័នសាសនានៅតែដើរតួនាទីនិងយកចិត្តទុកដាក់ចំពោះពួកគេជានិច្ច។

លោកអគ្គអភិបាលបានបន្តថា ព្រឹត្តិការណ៍ខាងមុខនេះនឹងក្លាយជាពេលវេលាសម្រាប់យុវជនដើម្បីជួបជាមួយសម្តេចប៉ាប និងព្រះជាម្ចាស់ ក៏ដូចជាយុវជនដទៃទៀតមកពីជុំវិញពិភពលោក ហើយយើង សង្ឃឹមថា ព្រឹត្តិកាណ៍នេះនឹងក្លាយជាដំណើរនៃជំនឿដែលយុវជនអាចស្វែងរកទិសដៅថ្មីក្នុងជីវិតរបស់ពួកគេ។

 

Daily Program

Livesteam thumbnail