តើអនាគតគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុនៅកម្ពុជាអាចបាត់បង់ទេ?

ស្រប​ពេល​ដែល​វិ​ស​័​យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​កំពុង​រីក​លូតលាស់​ ​និង​មាន​ការប្រកួតប្រជែង​ខ្លាំង​ក្នុងរយៈពេល​ចុងក្រោយ​នេះ​ ​ក៏មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មួយ​ចំនួន​បាន​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ទៅ​ឱ្យ​ធនាគារ​បរទេស​ ​និង​ខ្លះ​ ​បាន​រួម​ប​ញ្ជូ​ល​គ្នា​ជាមួយ​ធនាគារ​បរទេស​ ​និង​បាន​វិវត្ត​ខ្លួន​ទៅជា​ធនាគារ​ពាណិជ្ជ​ ​ដើម្បី​ពង្រីក​វិសាលភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​
​តាមរយៈ​ការ​វិវត្ត​ទាំងនេះ​ ​តើ​នៅពេលអនាគត​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​អាច​នឹង​បាត់​ចេញពី​ទី​ផ្សារ​ដែរ​ឬ​យ៉ាងណា​?
​លោក​ ​កាំ​ង​ ​តុង​ងី ​អ្នកនាំពាក្យ​សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ​ ​បាន​អោយ​ដឹង​ថា​ វិ​ស​័​យ​មីក្រូ​ហិ​រញ្ញា​វត្ថុ​មាន​ប្រវត្តិ​ជាប់​ទាក់ទង​នឹង​បរទេស​តាំងពីដើមមក​ហើយ​ ​តាំងពី​ការ​ចាប់ផ្តើម​ក្នុង​ទស​វត្ស​ឆ្នាំ​១​៩​៩​០​មក​ម្ល៉េះ​ ​ដែល​វា​ជា​ទម្រង់​អភិវឌ្ឍ​របស់​ម្ចាស់​ជំនួយ​ ​របស់​អង្គការ​ធំ​ៗ​ដែល​បាន​ចូលរួម​ជួយ​កម្ពុជា​។​
​លោក​ ​កាំ​ង​ ​តុង​ងី ​បាន​បន្ត​ថា​ ​៖​ ​«​ចាប់តាំង​ពី​ឆ្នាំ​២​០​០​០​មក​ ​គម្រោង​ទាំងអស់​បាន​វិវត្ត​មក​ជា​ក្រុមហ៊ុន​ឯកជន​ ​ហើយ​មួយ​ចំនួន​មាន​ភាគ​ហ៊ុន​បរទេស​តាំងតែពី​ដើម​ ​ហើយ​មួយ​ចំនួន​ទៀត​ជា​ភាគ​ហ៊ុន​របស់​ខ្មែរ​។​ ​នៅពេលដែល​វិ​ស​័​យ​មីក្រូ​ហិ​រញ្ញា​វត្ថុ​កើន​ឡើង​ខ្ពស់​ ​ផ្សំ​ជាមួយ​សេ្ថ​រ​ភាព​នយោបាយ​ ​ហើយ​ចាប់ពី​ឆ្នាំ​២​០​១​០​មក​ ​យើង​ឃើញ​មាន​ធនាគារ​ឯកជន​លើ​ពិភពលោក​ ​ចាប់ផ្តើម​ចូល​មក​ទិញ​ភាគ​ហ៊ុន​ ​ទិញ​ទាំងស្រុង​ ​ឬ​ចូលរួម​វិនិយោគ​បន្ថែម​លើ​វិ​ស​័​យ​មួយ​នេះ​»​។​
​លោក​បាន​បន្ថែម​ថា​ ​៖​ ​«​យើង​ឃើញ​គ្រឹះស្ថាន​មី​កូ្រហិ​រញ្ញា​វត្ថុ​ស្ថាបនា​ ​ក្រោម​មក​ត្រូវ​បាន​ធនាគារ​ទិញ​ ​គ្រឹះស្ថាន​ក្រេ​ឌីត​ ​ត្រូវ​បាន​ធនាគារ​ហ្វី​លី​ព​ទិញ​ ​ក៏ដូចជា​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញា​វត្ថុ​ផ្សេងៗ​ទៀត​មួយ​ចំនួន​ទិញ​ ​ដូចជា​ក្រុមហ៊ុន​មកពី​ចិន​ ​កូរ៉េ​ សឹង្ហ​បុរី​ ​ជប៉ុន​អី​ជាដើម​ ​ដោយសារតែ​គាត់​មើលឃើញ​ពី​កំណើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​»​។​
​លោក​ ​កាំ​ង​ ​តុង​ងី ​បាន​បន្ត​ថា​ ​នេះ​ជា​និនា្ន​ការ​ធម្មតា​ដូចតែ​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ ​ដែល​នៅ​ពេល​ប្រទេស​កំពុង​អភិវឌ្ឍ​តួអង្គ​ក្នុងស្រុក​ខិតខំ​កសាង​ទី​ផ្សារ​ ​ហើយ​នៅពេលដែល​ទី​ផ្សារ​រឹង​មាំ​ហើយនឹង​ចាប់ផ្តើម​មាន​អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មក​វិនិយោគ​ក្នុង​វិ​ស​័​យ​នេះ​ ​កម្ពុជា​ក៏​ងាក​ទៅ​រក​និន្នាការ​នេះ​ដូចគ្នា​ដែរ​។​
​លោក​ថា​ ​៖​ ​«​យើង​មើលឃើញ​ថា​នេះ​ជា​ការ​វិវត្ត​ល្អ​ទេ​សម្រាប់​ទី​ផ្សារ​ ​នៅពេលដែល​អ្នកផ្តល់​សេវា​ច្រើន​ការប្រកួតប្រជែង​កាន់តែ​ខ្លាំង​ ​អ្នក​ដែល​ចំណេញ​គឺ​អតិថិជន​ទេ​ ​ហើយ​អ្នក​ដែល​ប្រកួតប្រជែង​លើ​ទី​ផ្សារ​គាត់​ត្រូវ​ផ្តល់​ទៅលើ​គុណភាព​នៃ​សេវា​ ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធ​ភាព​ការ​ផ្តល់​សេវា​របស់​គាត់​ ​ដែល​គ្រឹះស្ថាន​ក្នុងស្រុក​គាត់​ចាប់ដៃ​គូរ​ជាមួយ​និង​គ្រឹះស្ថាន​អន្តរជាតិ​»​។​
​លោក​បញ្ជាក់​បន្ថែម​ថា​ ​៖​ ​«​ទី​១​ ​គាត់​មានលទ្ធភាព​ទទួល​បាន​ទុន​វិនិយោគ​ពី​ប្រទេស​អភិវឌ្ឍ​ទាំងអស់​ណឹង​ ​ជាទូទៅ​មាន​អត្រា​ការប្រាក់​ថោក​ជាង​ទុន​ដែល​ប្រមូល​ពី​ទី​ផ្សារ​អន្តរជាតិ​ ​ឬ​ទុន​ដែល​ប្រមូល​ពី​ទី​ផ្សារ​ក្នុងស្រុក​។​ ​ទី​២​ ​គ្រឹះស្ថាន​អន្តរជាតិ​ទាំងនោះ​ ​គេ​មាន​បច្ចេកវិទ្យា​ខ្ពស់​ដែល​អាច​​​យកមក​ចែករំលែក​ជាមួយ​គ្រឹះស្ថាន​នៅ​ក្នុងស្រុក​ពេល​ដែលគេ​ទិញ​យក​ហើយ​ណឹង​។​ ​ទី​៣​ ​គេ​មាន​បច្ចេកទេស​ល្អ​ៗ​ជាច្រើន​ ​ដែលគេ​យកមក​ជួយ​ពង្រឹង​នូវ​ប្រសិទ្ធ​ភាព​នៃ​ការ​ផ្តល់​សេវា​របស់​គ្រឹះស្ថាន​នៅ​ក្នុងស្រុក​ដែលគេ​ទិញ​យក​ណឹង​»​។​
​ការ​ចូល​ប្រឡូក​របស់​គ្រឹះស្ថាន​អន្តរជាតិ​ទាំងអស់​នេះ​ ​វា​នឹង​រឹត​តែ​ធ្វើ​អោយ​ទី​ផ្សារ​របស់​កម្ពុ​ច​ជា​ ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​ការប្រកួតប្រជែង​កាន់តែ​ល្អ​ ​នាំ​អោយ​មាន​ប្រសិទ្ធ​ភាព​ប្រតិបត្តិការ​កាន់តែ​ខ្ពស់​ ​តម្លៃ​សេវា​កាន់តែ​មាន​ភាព​ថយ​ចុះ​។​ ​លោក​ ​កាំ​ង​ ​តុង​ងី​បន្ថែម​។​
​យ៉ាងណាក៏ដោយ​ចុះ​ ​អ្នកជំនាញ​រូប​នេះ​ ​អះអាង​ថា​ ​មកទល់​ពេលនេះ​ វិ​ស​័​យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ ​បាន​ដើរ​ដល់​ចំណុច​មួយ​ដែល​មាន​បរិមាណ​គ្រប់គ្រាន់​ហើយ​ ​ដែល​ជា​ពេលវេលា​ដែល​ត្រូវ​ពង្រឹង​គុណភាព​ឱ្យ​បាន​ល្អ​ ​ដើម្បី​ប្រកួតប្រជែង​នៅ​ក្នុង​ទី​ផ្សារ​។​ ​ដូច្នេះ​ហើយ​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ណា​ ​ដែល​មិន​មានគុណ​ភាព​សេវា​ ​និង​ប្រសិទ្ធ​ភាព​នៃ​ប្រតិបត្តិការ​ល្អ​ទេ​នោះ​ ​គឺ​អាច​ប្រឈមមុខនឹង​ការ​ដកខ្លួន​ចេញពី​ក្នុង​ទី​ផ្សារ​ហិរញ្ញវត្ថុ​ជាក់​ជាមិនខាន​។​
​លោក​ ​កាំ​ង​ ​តុង​ងី ​បាន​បន្ថែម​ថា​ ​ស្រប​ពេល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មាន​ចំនួន​ច្រើន​ ​និង​មាន​ការប្រកួតប្រជែង​ផង​នោះ​ ​លោក​ជឿជាក់​ថា​ ​ចំនួន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​នៅពេលអនាគត​ ​នឹង​មានការ​ថយ​ចុះ​ជាង​មុន​ ​ដោយសារ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តូច​ៗ​អាច​នឹង​ត្រូវ​រួម​ប​ញ្ជូ​ល​គ្នា​ ​ដើម្បី​ពង្រឹង​គុណភាព​សេវាកម្ម​ ​និង​កាត់បន្ថយ​ថ្លៃ​ដើម​របស់​ខ្លួន​ ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទី​ផ្សារ​។​
​បើ​តាម​លោក​ ​កាំ​ង​ ​តុង​ងី ​បច្ចុប្បន្ន​កម្ពុជា​ ​មាន​គ្រឹ​ស្ថាន​ធនាគារ​ចំនួន​ប្រមាណ​៦​០​ស្ថាប័ន​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​ប្រមាណ​៨​០​ស្ថាប័ន​ ​ក្រុមហ៊ុន​ភតិសន្យា​ប្រមាណ​ជាង​១​០​ស្ថាប័ន​ ​និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ជាង​១​០​០​ស្ថាប័ន​ផង​៕​

Daily Program

Livesteam thumbnail
khmer popup image