ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ីព្រមានពីហានិភ័យនៃអាវុធប្រល័យលោក

លោកកាឌីណាល់ បាប្លូ វ័ជីលីអូ ដេវិត (Pablo Virgilio David) អនុប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី បានព្រមានពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែ ខណៈដែលភាពតានតឹងខាងភូមិសាស្ត្រនយោបាយកំពុងតែឡើងកំដៅឡើងវិញ។

ស្របពេលដែលពិភពលោកកំពុងតែបង្កើនការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបន្ទុះនៃអាវុធនុយក្លេអ៊ែរ ខណៈដែលជម្លោះក្នុងតំបន់ និងការប្រជែងគ្នាក្នុងចំណោមមហាអំណាចធំៗ លោកកាឌីណាល់បានថ្លែងថា ប្រទេសមហាអំណាចមិនអាចទាមទារដោយគួរឱ្យទុកចិត្តថារដ្ឋផ្សេងទៀតបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរ ខណៈពេលដែលខ្លូនរក្សាឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបានឡើយ។

លោកកាឌីណាល់បានលើកឡើងថា មហាអំណាច មិនអាចដើរផ្សព្វផ្សាយឲ្យគេមានការអត់ធ្មត់រឿងអាវុធនុយក្លេអ៊ែរ ប៉ុន្តែពួកគេបែជារក្សាសមត្ថភាពនេះដូចសព្វថ្ងៃ។

លោកកាឌីណាល់បានបន្តថា​ រដ្ឋដែលរក្សាឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំ និងប្រព័ន្ធមីស៊ីលផ្លោងដ៏ទំនើបដែលមានសមត្ថភាពបំផ្លាញទីក្រុងនានាក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទី មិនអាចទាមទារដោយគួរឱ្យទុកចិត្តថាប្រទេសមួយផ្សេងទៀតរំសាយអាវុធនេះបានឡើយ។

លោកបានបន្ថែមថា នោះមិនមែនជាការរំសាយអាវុធទេ តែនោះគឺជាការគំរាមកំហែង។

លោកកាឌីណាល់  បានរំលឹកថា ចលនាសកលលោកដើម្បីគ្រប់គ្រងអាវុធនុយក្លេអ៊ែរបានកើតចេញពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ក្នុងឆ្នាំ ១៩៤៥៕

Daily Program

Livesteam thumbnail