ក្រុងយេរូសាឡឹមមិន​អាចរៀបចំពិធីបុណ្យហែស្លឹកថ្ងៃអាទិត្យទេ ដោយសារតែសង្រ្គាម

វ៉ាទីកង់ញូវបានរាយការណ៍ថា ឆ្នាំនេះគ្រីស្តបរិស័ទនៅទីក្រុងយេរូសាឡឹម នឹងមិនមានឱកាសរៀបចំពិធីហែស្លឹកថ្ងៃអាទិត្យដូចព្រះសហគមន៍នានានៅលើពិភពលោកនោះទេ ។

លោកកាឌីណាល់ ភៀបាទីស្តា ភីហ្សាបាឡា (Pierbattista Pizzaballa) បព្វជិតនៅទីក្រុងយេរូសាឡឹម​បានប្រកាសថា ដោយសារតែជម្លោះប្រដាប់អាវុធ គ្រីស្តបរិស័ទនៅទីនោះមិនអាចរៀបចំពិធីបុណ្យនេះបានឡើយ  ខណៈដែលធម្មតា ព្រឹត្តិការណ៍នេះ តែងតែរៀបចំដោយមាន​ធ្វើធម្មយាត្រាពី ភ្នំអូលីវទៅកាន់ទីក្រុងយេរូសាឡឹម។​

លោកកាឌីណាល់ បានអះអាងថា ពិធីនេះត្រូវបានជំនួស ដោយការអធិស្ឋាន នៅទីតាំងមួយដែលមិនទាន់ត្រូវបានកំណត់នៅឡើយ។

ក្រៅពីនោះពិធីបុណ្យផ្សេងៗទៀត ក៏ត្រូវបានលុបចោលផងដែរ ដោយសារតែជម្លោះដែលពិបាកនឹងពណ៌នាបាន ហើយរូបភាពនៃជម្លោះនិងព្រឹត្តិការណ៍នានានៅពេលនេះ មិនមែនជាសញ្ញាល្អសម្រាប់គ្រីស្តបរិស័ទនៅឡើយទេ ប៉ុន្តែគ្រីស្តបរិស័ទ កំពុងស្វែងរកវិធីដើម្បីរៀបចំតាបរបៀបដែលមានសុវត្ថិភាព ។

លោកបានបន្តថា ទោះជារៀបឬមិនរៀប ព្រះវិហារនឹងនៅតែបើកចំហ ហើយលោកបូជាចារ្យ និងបព្វជិតនឹងបន្តលើកទឹកចិត្តដល់ការអធិស្ឋាន និងការចូលរួម៕

Daily Program

Livesteam thumbnail