កុមាររាប់លានកំពុងត្រូវបានគេរំលោភបំពានសិទ្ធិ
អង្គការយូនីសេហ្វ បានអះអាងកាលពីទិវាសិទ្ធិមនុស្សដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះថា នៅលើពិភពលោកមានកុមាររាប់លាននាក់ត្រូវបានគេរំលោភបំពានសិទ្ធិរបស់ពួកគេ ។
អង្គការនេះបានអះអាងថា នៅឆ្នាំក្រោយអង្គការត្រូវធ្វើសកម្មភាពមនុស្សធម៌កាន់តែច្រើនថែមទៀតដើម្បីជួយដល់កុមារប្រមានជា ៧៣ លាននាក់នៅក្នុងប្រទេស១៣៣នៅលើពិភពលោក ។
អង្គការនេះបានអះអាងថា នាឆ្នាំ ២០២៥នេះ គម្លាតថវិកា ៧២% សម្រាប់បម្រើការក្នុងកម្មវិធីអាហារូបត្ថម្ភបាននាំឱ្យមានការកាត់បន្ថយកុមាររងគ្រោះនៅក្នុងប្រទេសអាទិភាពប្រហែល ២០ និងបង្កឱ្យមានការកាត់បន្ថយកម្មវិធីសង្រ្គោះសម្រាប់កុមារជាង ៤២ លាននាក់មកត្រឹមជាង ២៧លាននាក់វិញ។
ដើម្បីជួយសង្រ្គោះកុមារឲ្យពេញទំហឹងខ្លួនត្រូវការកញ្ចប់ថវិការដល់ទៅ ៧,៦៦ ពាន់លានដុល្លារ ឯណោះ ។
នៅទូទាំងពិភពលោក កុមារកំពុងរស់នៅក្នុងស្ថានភាពអាសន្ន និងជួបប្រទះនឹង វិបត្តិត្រួតស៊ីគ្នាកំពុងមាននិន្នាការកើនឡើងទាំងទំហំ និងភាពស្មុគស្មាញ៕